* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខទីភ្នាក់ងារចារកម្មអាល្លឺម៉ង់ ព្រមានពីហានិភ័យនៃការធ្លាក់ចូលទៅក្នុងជម្លោះហិង្សាជាមួយរុស្ស៉ី (Video inside)

05-10-2026 19:07

(បែរឡាំង)៖ ប្រធានទីភ្នាក់ងារស៉េីបការណ៍សម្ងាត់របស់ប្រទេសអាល្លឺម៉ង់ បានព្រមានថា អាល្លឺម៉ង់កំពុងប្រឈមហានិភ័យនៃការធ្លាក់ចូលទៅក្នុងជម្លោះហិង្សាជាមួយរុស្ស៉ី ខណៈទីក្រុងមូស្គូកំពុងបង្កើនការធ្វេីសង្គ្រាមស្រមោល (shadow war) ដែលកាន់តែមានលក្ខណៈឈ្លានពានប្រឆាំងនឹងបណ្តាប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦។

លោក Martin Jaeger ប្រាប់ក្រុមសមាជិកសភាថា «ការប្រឈមមុខដាក់គ្នាដែលយើងកំពុងជួបប្រទះជាមួយរុស្ស៉ី ឈានចូលដល់កម្រិតថ្មីមួយដែលមានភាពគ្រោះថ្នាក់ជាងមុន»។ លោកបាននិយាយទៀតថា «អាល្លឺម៉ង់កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការជាប់ពាក់ព័ន្ធជម្លោះហិង្សាជាមួយរុស្ស៉ី ហេីយការប៉ុនប៉ងវាយប្រហារនៅទីក្រុង Leipzig គ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ»។

អាជ្ញាធរអាល្លឺម៉ង់ ក៏បានចេញការព្រមានជាបន្តបន្ទាប់ផងដែរថា​ រុស្ស៉ីកំពុងធ្វើប្រតិបត្តិការចម្រុះ (hybrid campaign) រួមមានការវាយប្រហារដោយយន្តហោះដ្រូន និងការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណេត ដោយចោទប្រកាន់ទីក្រុងមូស្គូថាជាអ្នកនៅពីក្រោយការប៉ុនប៉ងវាយប្រហារដោយដ្រូនលើព្រលានយន្តហោះ Leipzig កាលពីខែសីហា។ រុស្ស៉ីបានបដិសេធម្តងហើយម្តងទៀតនូវរាល់ចេតនាក្នុងការវាយប្រហារប្រទេសនានានៃអង្គការណាតូ (NATO)៕