* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តុលាការ ICC បញ្ចេញដីកាចាប់ខ្លួនរដ្ឋមន្ត្រីអប់រំរបស់អាជ្ញាធរតាលីបង់ ជុំវិញការហាមឃាត់មិនឱ្យក្មេងស្រីៗ ទទួលបានការសិក្សានៅអាហ្វហ្កានីស្ថាន

06-10-2026 14:05

(ឡាអេ)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ បានបញ្ចេញជាសាធារណៈ នូវដីកាចាប់ខ្លួនរដ្ឋមន្ត្រីអប់រំអាហ្វហ្កានីស្ថានពីររូប ដែលត្រូវបានចោទប្រកាន់ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមរយៈការរឹតត្បិតរបស់រដ្ឋាភិបាលតាលីបង់ លើស្ត្រីនិងក្មេងស្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ដីកាចាប់ខ្លួនលោក Habibullah Agha ដែលរដ្ឋមន្ត្រីអប់រំកម្រិតទូទៅ និងលោក Neda Mohammad Nadeem ដែលរដ្ឋមន្ត្រីអប់រំកម្រិតឧត្តមសិក្សា ត្រូវបានចេញកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានរក្សាទុកជាសម្ងាត់ រហូតដល់ថ្ងៃចន្ទសប្តាហ៍នេះ។ មន្ត្រីទាំងពីររូប ត្រូវបានចោទប្រកាន់ពីការធ្វើទុក្ខបុកម្នេញដោយផ្អែកលើយេនឌ័រ ដែលពាក់ព័ន្ធនឹងគោលនយោបាយហាមឃាត់ក្មេងស្រី មានអាយុលើសពី១២ឆ្នាំ មិនឱ្យទទួលបានការសិក្សា និងរារាំងស្ត្រីមិនឱ្យចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីក្រុមតាលីបង់ វិលត្រឡប់មកកាន់អំណាចសាជាថ្មី នៅអាហ្វហ្កានីស្ថាន កាលពីខែសីហា ឆ្នាំ២០២១។ ដីកាចាប់ខ្លួនរបស់ ICC ទំនងជានឹងបង្កើនសម្ពាធអន្តរជាតិលើរដ្ឋាភិបាលតាលីបង់។

គួរបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃចន្ទ បានចេញមុខថ្កោលទោសភ្លាមៗ ចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញការចេញដីកាចាប់ខ្លួនរដ្ឋមន្ត្រីអប់រំទាំងពីររូប ដោយប្រកាសជំហរច្បាស់ៗថា ខ្លួនមិនទទួលស្គាល់តុលាការនេះឡើយ ដូច្នេះតុលាការគ្មានយុត្តាធិការអ្វី លើអាហ្វហ្កានីស្ថាននោះទេ៕