* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ អះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ី មិនមែនសង្គ្រាមអ៉ីរ៉ង់ទេ ដែលកំពុងធ្វើឱ្យប្រេងនៅមានតម្លៃខ្ពស់ (Video inside)

06-10-2026 14:42

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានចោទប្រកាន់ថា ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី គឺជាមូលហេតុដែលធ្វើឱ្យប្រេងឥន្ធនៈនៅមានតម្លៃខ្ពស់ ដោយលោកអះអាងថា សង្គ្រាមអ៉ីរ៉ង់លែងជាមូលហេតុ ដែលនាំឱ្យតម្លៃប្រេងឡើងថ្លៃទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកដូច្នេះថា «អ្វីដែលកំពុងជំរុញឱ្យតម្លៃសាំងឡើងថ្លៃ មិនមែនជាច្រកសមុទ្រ Hormuz ទៀតទេ ពីព្រោះឥឡូវនេះ មានប្រេងឆៅក្នុងបរិមាណច្រើនជាងពីមុនទៅទៀត កំពុងចេញមកស្ទើររៀងរាល់ថ្ងៃ ប៉ុន្តែរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដែលកំពុងត្រូវបានអ៊ុយក្រែនវាយប្រហារកម្ទេចឯណោះវិញទេ ទើបជាមូលហេតុ»។

គួរបញ្ជាក់ថា លោក ត្រាំ ដែលគណបក្សសាធារណរដ្ឋរបស់លោក កំពុងប្រឈមនឹងលទ្ធភាពបាត់បង់ការគ្រប់គ្រងសភាអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែក្រោយនេះ ក៏បានទម្លាក់កំហុសលើការបិទរោងចក្រចម្រាញ់ប្រេង ដែលលោកអះអាងថា កំពុងកើតឡើងនៅក្នុងរដ្ឋដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែងផងដែរ៕