* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ៖ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ចិន​ឈានដល់​កម្រិត​ថ្មី ចិន​បាន​ក្លាយ​ជា​អ្នក​រួម​ចំណែក​ដ៏សំខាន់​ក្នុង​ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា​សកល

06-10-2026 16:55

(ប៉េកាំង)៖ នា​ពេ​ល​ថ្មីៗ​កន្លង​ទៅនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ចំនួន​ក្រោម​ប្រធាន​បទ ការ​ចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ដែល​រៀប​ចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ក្រសួង​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន​បាន​ប្រើប្រាស់​ពាក្យ​គន្លឹះ​ចំនួន​៦ ដើម្បី​ពិពណ៌នាពីមាគ៌ាសម្រាប់កសាង​ប្រទេសចិនដ៏​ខ្លាំង​ក្លាផ្នែកវិទ្យាសាស្ត្រ​ក្នុងរយៈពេល៥ឆ្នាំខាងមុខ ពោលគឺ ពង្រឹងមូលដ្ឋានគ្រឹះ ដោះស្រាយបញ្ហាគន្លឹះ​ អភិវឌ្ឍឧស្សាហកម្ម កែលម្អជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងប្រព័ន្ធរបប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ។

ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ចិនបាន​ឈានដល់កម្រិតថ្មី កិច្ច​កសាង​ប្រទេសចិនដ៏​ខ្លាំង​ក្លាផ្នែកវិទ្យាសាស្ត្របាន​បោះ​ជំហាន​ទៅមុ​ខ​យ៉ាង​​រឹង​មាំ ។ នៅឆ្នាំ​២០២៥ ក្នុង​សង្គម​ទាំង​មូល​របស់​ចិន​ ការចំណាយសរុបលើការស្រាវជ្រាវនិងអភិវឌ្ឍន៍មាន​ចំនួន​លើស​ពី​៣,៩២ទ្រីលាន​យាន់​ប្រាក់​ចិន​ ត្រូវ​ជា​២,៨ភាគរយ​ក្នុ​ងGDP ខ្ពស់​ជាង​កម្រិត​មធ្យម​នៃ​ប្រទេសជាសមាជិក OECDជា​លើក​ដំបូង ។ «របាយការណ៍​ស្តីពីសូចនាករនវានុវត្តន៍ជាតិ​ឆ្នាំ​២០២៥​»បាន​បង្ហាញថា ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៩ ក្នុ​ងតារាង​សមត្ថភាពនវានុវត្តន៍ជាតិនៅ​លើពិភពលោកទាំង​មូល​ ។

ដំណាក់កាល៥ឆ្នាំទី១៥ ជា​ដំណាក់កាល​គន្លឹះ​សម្រាប់​កសាង​​ប្រទេសចិនដ៏​ខ្លាំង​ក្លាផ្នែកវិទ្យាសាស្ត្រ ដូច្នេះ គួរតែ​ស្វែង​រក​មធ្យោបាយ​កំណើន​ជា​បន្ទាន់​ ដោយ​ពឹង​ផ្អែក​លើការ​​ច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ដើម្បី​សម្រេ​ចបាន​នូវ​នវានុវត្តន៍ផ្នែក​គុណភាព ប្រសិទ្ធភាពនិង​កម្លាំង​ចលករ​ ពន្លឿន​ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បង្កើត​ប្រព័ន្ធ​ឧស្សាហកម្ម​ទំនើប ក៏ដូច​ជា​ជំរុញ​ឱ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ចិន​ឈាន​ដល់​កម្រិត​កាន់តែខ្ពស់ ។

ទាក់ទង​នឹង​រឿង​នេះ លោក Krishna Srinivasan ប្រធាន​ផ្នែក​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបាន​ថ្លែង​ថា ថ្នាក់​ដឹក​នាំ​ដែលមានសិទ្ធសម្រេច​របស់ប្រទេសចិនបានផ្តោតសំខាន់​ទៅលើ​ការច្នៃប្រឌិតថ្មី​ ការសិក្សាស្រាជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយឯករាជ្យ និងការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ។ បច្ចុប្បន្ននេះ ការចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់​ចិន​មាន​ទ្រង់ទ្រាយ​បន្ទាប់​ពី​អាមេរិក​ ដែល​បាន​ជាប់ចំណាត់ថ្នាក់ទី ២នៅលើពិភពលោក ជា​ច្រើន​ឆ្នាំ​ជាប់ៗគ្នា ហើយ​ចំនួន​ការស្នើសុំអាជ្ញាប័ណ្ណបាន​​ជាប់ចំណាត់ថ្នាក់ទី១នៅលើពិភពលោកជា​ច្រើន​ឆ្នាំ​ជាប់ៗគ្នា ។ ព្រម​ពេល​ជា​មួយ​គ្នា​នេះ ភាពស្មុគស្មាញ​ផ្នែកបច្ចេកវិទ្យា​របស់​ផលិត​ផល​ចិន​ដែល​នាំ​ចេញទៅបរទេស​បាន​លើក​កម្ពស់​ជា​បន្តបន្ទាប់ ដែល​បាន​បង្ហាញឱ្យ​ឃើញនូវ​ការ​លើក​កម្ពស់​កម្រិត​ថ្នាក់​នៃ​និម្មាបនកម្មឧស្សាហកម្ម ។

លោក Stephen Jackson អ្នកសម្របសម្រួលប្រព័ន្ធអភិវឌ្ឍន៍របស់​អង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិនបាន​ចុះត្រួតពិនិត្យ​ និង​សិក្សា​ស្រាវជ្រាវ​នៅតំបន់​ជា​ច្រើន​របស់​ប្រទេស​ចិន​ ។ លោក​បាន​ថ្លែង​ថា ទីក្រុង​ជា​ច្រើន​របស់ប្រទេស​ចិន​ បាន​និង​កំពុង​អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌតំបន់រៀងៗខ្លួន ​ជំរុញការធ្វើបរិវត្តកម្ម និងលើកកម្ពស់លំដាប់ថ្នាក់របស់ឧស្សាហកម្មថ្មី​និង​បៃតង នេះជា​សេចក្តីសម្រេច​ចិត្ត​ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ ។ បច្ចុប្បន្ន ពិភពលោកកំពុងជួប​ប្រទះឃើញរលកថ្មីនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលតំណាងដោយបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច និងជីវបច្ចេកវិទ្យាជា​ដើម​។ ការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗទាំងនេះ បានបង្កើតនូវ​បរិយាកាសខាងក្រៅដ៏ល្អប្រសើរ​ សម្រាប់​ឱ្យ​ប្រទេស​ចិនធ្វើបរិវត្តកម្ម និងលើកកម្ពស់លំដាប់ថ្នាក់របស់ឧស្សាហកម្ម ។ ប្រទេសចិន​បាន​ចាប់យកឱកាសទាំងនេះយ៉ាងសកម្ម ហើយ​សម្រេច​បាននូវការ​​អភិវឌ្ឍដែលជំរុញដោយការច្នៃប្រឌិតថី្ម ដោយ​ពឹង​ផ្អែក​លើកម្លាំង​ជាក់ស្តែង​ស្រាវជ្រាវវិទ្យាសាស្ត្រដ៏រឹងមាំ និងឧស្សាហកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការកសាងទំនើបកម្មតាមបែបផែនចិនដោយ​គ្រប់​ជ្រុងេជ្រោយ​ ។

សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលកំពុងកើនឡើងឥតឈប់ឈរបាន​ឆ្លុះបញ្ចាំងពីភាពរស់រវើកខាងច្នៃប្រឌិតថ្មី​របស់​ប្រទេស​ចិន​ ខណៈដែលឥទ្ធិពលនៃការច្នៃប្រឌិតថ្មី​របស់​ចិន​នៅលើ​ពិភពលោក​ក៏​បាន​កើនឡើងជា​បន្តបន្ទាប់ ។ បច្ចុប្បន្ន​នេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងកិច្ចហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសនិងតំបន់ចំនួន​ជាង ១៦០ ហើយ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តររដ្ឋាភិបាលចំនួន ១២០ និងបានចូលរួមអង្គការអន្តរជាតិនិងយន្តការពហុភាគីចំនួន​ជាង ២០០។ គម្រោងវិទ្យាសាស្ត្រអន្តរជាតិខ្នាតធំ ដែលផ្តួចផ្តើមឡើងដោយប្រទេសចិន ដូចជា "ផែនដីឌីជីថលក្នុងពេលវេលាជ្រៅ" "ការបំភាយអវិជ្ជមានក្នុង​មហាសមុទ្រ" និង "ការរុករកប្រូតេអ៊ីនរបស់មនុស្ស" កំពុងដំណើរ​ការ​ដោយ​ស្ថិរភាព។ ​ក្នុង​វិស័យ​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល​ ប្រទេស​ចិន​បាន​និង​កំពុងពន្លឿន​​ក្លាយ​ពី​អ្នក​ចូលរួម​និង​អ្នក​រួម​ចំណែក​ ​ ទៅជា​អ្នក​ត្រួ​សត្រាយ​និង​អ្នក​នាំ​ផ្លូវ​ ហើយ​បាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុ​ងចំណោម​ប្រទេស​ដែល​លើក​កម្ពស់​សមត្ថភាពនវានុវត្តន៍លឿនបំផុត។

ក្នុង​បរិបទ​គាំពារនិយមផ្នែក​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបាន​ងើប​ឡើង​វិញ​នៅ​លើ​ពិភពលោក ប្រទេសចិនបានប្រកាន់ខ្ជាប់​ជំរុញ​ភាពបើកចំហនៃឧបករណ៍វិទ្យាសាស្ត្រទ្រង់ទ្រាយធំនៅ​ទូទាំង​ពិភពលោក ហើយ​ប្រឆាំងនឹងការ​បង្កើត​ "របាំង​និង​ជញ្ជាំងខ្ពស់" លើវិស័យ​បច្ចេកវិទ្យា ដើម្បី​ជំរុញឱ្យ​អភិបាល​កិច្ច​ការ​ច្នៃប្រឌិត​ថ្មី​សកល​ឆ្ពោះទៅរកទិសដៅកាន់តែ​បើកចំហនិងបរិយាបន្ន ។ ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ គឺជា​ផែនការគោលសម្រាប់ការអភិវឌ្ឍរបស់ប្រទេស​ចិន​ផង​ ហើយ​ក៏ជា​បញ្ជីឈ្មោះសហប្រតិបតិ្តការ​ជាមួយ​ពិភពលោក​ផង​ដែរ ។ នៅលើផ្លូវឆ្ពោះទៅរកសម្រេច​បាននូវ​គោលដៅទំនើបកម្ម ជា​និច្ច​កាល​ ប្រទេសចិនតែងតែត្រដាងដៃទាំងសងខាង និងចែក​រំលែក​កាលានុវត្តភាព ដើម្បី​រួម​សហការ​ជា​មួយបណ្តា​ប្រទេសនានា​ បង្កើតអនាគតដ៏ល្អប្រសើរប្រកប​ដោយ​វឌ្ឍនភាព និងវិបុលភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន