* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ នឹងជជែកជាមួយលោក ពូទីន ជុំវិញការស្លាប់របស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៉ីម្នាក់ សង្ស័យពាក់ព័ន្ធនឹងជំងឺរលាកសួត (Video inside)

07-10-2026 09:53

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ បាននិយាយថារូបលោកនឹងបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗ ជុំវិញសេចក្ដីរាយការណ៍ពីករណីបុគ្គលិកមន្ទីរពិសោធន៍រុស្ស៉ីម្នាក់បានស្លាប់សង្ស័យពាក់ព័ន្ធនឹងជំងឺរលាកសួត ខណៈទីក្រុងវ៉ាស៊ីនតោន និងអង្គការសហប្រជាជាតិអំពាវនាវឱ្យមានតម្លាភាពពីទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អាជ្ញាធររុស្ស៉ីបានបដិសេធថាពួកគេមិនបានដាក់ចេញវិធានការពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនោះទេ និងច្រានចោលការព្រួយបារម្ភពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ពីឧប្បត្តិហេតុមួយដែលបានកើតឡើងនៅឯវិទ្យាស្ថានប្រយុទ្ធប្រឆាំងជំងឺប៉េស្តក្នុងទីក្រុង Irkutsk នៃតំបន់ស៊ីបេរីកាលពីសប្ដាហ៍មុន។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយតាមរយៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអំពាវនាវឱ្យមានតម្លាភាពពីរុស្ស៉ី។ «យើងលើកទឹកចិត្តឱ្យរុស្ស៉ីមាន តម្លាភាព និងចែករំលែកព័ត៌មានបន្ថែមជាមួយពិភពលោក ធ្វើដូច្នេះដើម្បីឱ្យពួកយើងទាំងអស់គ្នាអាចចាត់វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់លោក Rubio អំឡុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៉ីស្លង់។ អង្គការសុខភាពពិភពលោក WHO ក៏បានអំពាវនាវដូចគ្នានេះដែរ។

ប៉ុន្មានម៉ោងក្រោយមក លោក ត្រាំ បានបញ្ជាក់ថារូបលោកនឹងជជែកជាមួយលោក ពូទីន ពីអ្វីដែលបានកើតឡើងក្នុងពេលឆាប់ៗ។ «ជាការពិតណាស់ ខ្ញុំនឹងមានកិច្ចពិភាក្សាតាមទូរស័ព្ទក្នុងពេលឆាប់ៗ»។ នេះជាការបញ្ជាក់របស់លោក ត្រាំ ឆ្លើយតបទៅនឹងការសាកសួរពីក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថាតើរូបលោកបានជជែកជាមួយលោក ពូទីន លើបញ្ហានេះហើយឬនៅ?

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Baikal កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានរាយការណ៍ថាស្ត្រីម្នាក់មានឈ្មោះថា Darya Shipilova អាយុ២៨ឆ្នាំ និងជាបុគ្គលិកមន្ទីរពិសោធន៍ប្រឆាំងជំងឺប៉េស្ត បានស្លាប់ បន្ទាប់ពីរូបនាងធ្លាក់ខ្លួនឈឺដោយសារជំងឺរលាកសួត។ តាមប្រព័ន្ធផ្សព្វផ្សាយមួយនេះ ស្ត្រីរូបនេះប្រហែលជាបានឆ្លងជំងឺឆ្លងរលាកសួតពីបំពង់ដាក់សំណាកដែលបានធ្លាក់បែកដោយចៃដន្យ។ Baikal ក៏បានឱ្យដឹងដែរថាមនុស្សប្រហែលជា ២០០នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ តែទោះជាយ៉ាងណាក៏ដោយ ខាងអាជ្ញាធររុស្ស៉ីបាននិយាយថាមូលហេតុនៃការស្លាប់របស់ស្ត្រីរូបនោះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយអាជ្ញាធរសុខាភិបាលរុស្ស៉ីបានច្រានចោលការអះអាងនៅលើបណ្ដាញទំនាក់ទំនងសង្គមថាវិធានការពិសេសត្រូវបានដាក់ចេញ៕