* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិកជុំវិញការលក់អាវុធឱ្យតៃវ៉ាន់ (Video inside)

07-10-2026 10:14

(សេអ៊ូល)៖ កូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិកជុំវិញការលក់អាវុធ និងការគាំទ្រផ្នែកយោធាសម្រាប់តៃវ៉ាន់ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុងដុតបញ្ឆេះភាពតានតឹននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

KCNA នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ បានចេញផ្សាយបទអត្ថាធិប្បាយមួយរបស់អ្នកវិភាគកូរ៉េខាងជើងម្នាក់ឈ្មោះ Kim Myong Chol ដែលបាននិយាយថាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់បាន និងកំពុងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ បទអត្ថាធិប្បាយនេះក៏បានថ្កោលទោសផងដែរការលក់យន្ដហោះចម្បាំងរបស់អាមេរិកទៅឱ្យតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកគួរតែគិតឱ្យបាន២ដងថាតើបានត្រៀមខ្លួនរួចហើយឬនៅ ក្នុងការប្រឈមមុខជាមួយមហាអំណាចដូចជាចិនពាក់ព័ន្ធនឹងសំណុំរឿងតៃវ៉ាន់ ហើយថាតើខ្លួនអាចដោះស្រាយផលវិបាកដែលអាចកើតឡើងបានឬក៏យ៉ាងណា?

គួរបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិក F-16V Block 70 ស៊េរីថ្មីចំនួន ២គ្រឿងដំបូង ក្នុងចំណោមការបញ្ជាទិញសរុប ៦៦គ្រឿងកាលពីឆ្នាំ ២០១៩ បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីមានការពន្យារពេលអស់រយៈពេលជាច្រើនខែ។ នៅឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16V របស់ក្រុមហ៊ុន Lockheed Martin ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃ ៨ ពាន់លានដុល្លារ ជាកិច្ចព្រមព្រៀងមួយនឹងធ្វើឱ្យចំនួនយន្តហោះ F-16 ដែលតៃវ៉ាន់មានសរុប កើនឡើងដល់ជាង ២០០គ្រឿង។ ប៉ុន្តែបញ្ហាផ្សេងៗ រួមទាំងបញ្ហាផ្នែក software បានធ្វើឱ្យការដឹកជញ្ជូនយន្តហោះទាំងនេះ មានភាពយឺតយ៉ាវ៕