* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ដូណាល់ ត្រាំ៖ គ្មាននរណាដឹងទេថាតើនរណាកំពុងដឹកនាំប្រទេសអ៉ីរ៉ង់ (Video inside)

07-10-2026 10:39

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាគ្មាននរណាម្នាក់ដឹងនោះទេថាតើនរណាកំពុងដឹកនាំប្រទេសអ៉ីរ៉ង់ អំឡុងសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ដែលបានចូលដល់ខែទី៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានដឹងយ៉ាងច្បាស់ថានរណាជាសមភាគីរបស់ខ្លួនក្នុងប្រទេសអ៉ីរ៉ង់ ហើយថាតើប្រព័ន្ធធ្វើការសម្រេចចិត្តនៅអ៉ីរ៉ង់ដំណើរការទៅយ៉ាងដូចម្ដេច? តែយ៉ាងណាក៏ដោយ លោក ត្រាំ បានលើកឡើងថាអ្វីដែលជាបញ្ហាធំ នោះគឺគ្មាននរណាដឹងថាតើនរណាកំពុងដឹកនាំអ៉ីរ៉ង់នោះទេ? «មេដឹកនាំរបស់ពួកគេត្រូវបានសម្លាប់ ហើយអ្នកដែលត្រូវឡើងបន្តវេនក៏បានបាត់ខ្លួនមិនដឹងថាកំពុងស្ថិតនៅទីណា។ ខ្ញុំមានបញ្ហាដ៏ធំមួយ នោះគឺគ្មាននរណាដឹងថាតើនរណាកំពុងដឹកនាំប្រទេសមួយនេះនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។

គួរបញ្ជាក់ថា អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali ​Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃដំបូងនៃសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោក Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ali ​Khamenei បានឡើងស្នងកាន់តំណែងជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ តែលោកមិនទាន់បង្ហាញមុខជាសាធារណៈនៅឡើយទេ បន្ទាប់ពីរងរបួសនៅក្នុងការវាយប្រហារដែលបានសម្លាប់ឪពុករបស់លោក៕