* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរជប៉ុន ចុះត្រួតពិនិត្យក្រុមហ៊ុនផលិតស្រាបៀរធំៗ ជុំវិញការសង្ស័យគប់គិតគ្នាដំឡើងថ្លៃ (Video inside)

07-10-2026 14:39

(តូក្យូ)៖ អាជ្ញាធរនៅប្រទេសជប៉ុន នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យក្រុមហ៊ុនផលិតស្រាបៀរធំៗចំនួន៤ ជុំវិញការសង្ស័យថា ក្រុមហ៊ុនទាំងនេះ ទំនងជាបានលួចគប់គិតគ្នាដំឡើងតម្លៃ ដែលជាការបំពានច្បាប់ស្តីពីការប្រកួតប្រជែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមហ៊ុនដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត រួមមាន Asahi Breweries, Kirin Brewery, Sapporo Breweries និង Suntory ដែលសុទ្ធតែជាក្រុមហ៊ុនយក្សទាំង៤ ហើយត្រូវបានរាយការណ៍ថា កាន់កាប់ដល់ទៅប្រមាណ ៩០ភាគរយ នៃចំណែកទីផ្សារស្រាបៀរ របស់ប្រទេសជប៉ុនទាំងមូល។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ AFP ថា ជាលើកដំបូងបំផុត គណៈកម្មការត្រួតពិនិត្យការធ្វើពាណិជ្ជកម្មរបស់ជប៉ុន JFTC បានចុះឆែកឆេរទីតាំងរបស់ក្រុមហ៊ុនទាំងនេះ ដើម្បីស៊ើបអង្កេត ការចោទប្រកាន់អំពីការគប់គិតគ្នាកំណត់តម្លៃស្រាបៀរលក់ដុំ។ ប្រភពដដែល បាននិយាយថា ការកំណត់តម្លៃរួមគ្នានេះ ទំនងជាបានកើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយអំឡុងពេលនោះ តំណាងមកពីក្រុមហ៊ុនទាំង៤ ត្រូវគេជឿថា បានជួបគ្នាជាប្រចាំ ដើម្បីពិភាក្សាអំពីតម្លៃ និងពេលវេលានៃការដំឡើងតម្លៃ។

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រុមហ៊ុនទាំងនេះ បានដំឡើងតម្លៃស្រាបៀរជាច្រើនលើក ដោយលើកឡើងពីការឡើងថ្លៃវត្ថុធាតុដើមនិងថ្លៃដឹកជញ្ជូន។ ក្រុមហ៊ុនទាំង៤ បានទទួលស្គាល់ថា ពួកគេកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយបានប្តេជ្ញាថា នឹងសហការយ៉ាងពេញលេញ ជាមួយការស៊ើបអង្កេត។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះកើតឡើងបន្ទាប់ពី JFTC ធ្លាប់បានបើកការស៊ើបអង្កេតករណីគប់គិតស្រដៀងគ្នាមួយ កាលពេលកន្លងទៅក្នុងឆ្នាំនេះ លើក្រុមហ៊ុនផលិតការ៉េមធំៗចំនួន៦ ។ ក្រុមហ៊ុនទាំងនោះ ត្រូវបានចោទប្រកាន់ថា បានចូលដៃគ្នាដំឡើងតម្លៃការ៉េម អស់រយៈពេលជាច្រើនឆ្នាំ លើសពីកម្រិតដែលអាចទទួលបាន ពាក់ព័ន្ធការកើនឡើងនៃតម្លៃវត្ថុធាតុដើម៕