* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កងទ័ពអាមេរិកនៅខេត្ត Okinawa ប្រទេសជប៉ុន ប្រឈមបម្រាមគោចរនិងការហាមឃាត់ផឹកគ្រឿងស្រវឹង ក្រោយមានករណីឃាតកម្ម (Video inside)

07-10-2026 15:05

(តូក្យូ)៖ កងកម្លាំងអាមេរិកនៅខេត្ត Okinawa នៃប្រទេសជប៉ុន នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ត្រូវបានហាមឃាត់មិនឱ្យផឹកគ្រឿងស្រវឹងរយៈពេល ៤៨ម៉ោង ហើយក៏ប្រឈមនឹងបម្រាមគោចររយៈពេល៣០ថ្ងៃផងដែរ បន្ទាប់ពីមានករណីឃាតកម្មលើស្ត្រីម្នាក់ ដែលត្រូវបានចោទប្រកាន់ថា ប្រព្រឹត្តដោយទាហានម៉ារីនអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ករណីនេះបានបង្កការខឹងសម្បារជាខ្លាំងនៅក្នុងប្រទេសជប៉ុន ជាទីដែលបទល្មើសពាក់ព័ន្ធនឹងកងកម្លាំងអាមេរិក បានដុតបញ្ឆេះការរិះគន់កាន់តែខ្លាំងឡើងៗ ជាយូរមកហើយ ចំពោះវត្តមានរបស់កងទ័ពអាមេរិក។

ឧត្តមសេនីយ៍អាមេរិក លោក Benjamin T. Watson ដែលជាមេបញ្ជាការកងកម្លាំងម៉ារីន III Marine Expeditionary Force ឈរជើងនៅខេត្ត Okinawa បានប្រកាសហាមឃាត់ទាំងស្រុង ចំពោះការផឹកគ្រឿងស្រវឹង ទាំងនៅក្នុងនិងនៅក្រៅមូលដ្ឋានយោធា ចាប់ពីថ្ងៃពុធនេះ។ មិនតែប៉ុណ្ណោះ លោកក៏បានប្រកាសការអនុវត្ត បម្រាមគោចររយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃសុក្រ ដែលនឹងកំណត់ឱ្យបុគ្គលិកយោធាអាមេរិកទាំងអស់ ត្រឡប់ចូលមូលដ្ឋានជាកំហិត នៅត្រឹមម៉ោង ២៤៖០០។

លោក Watson បាននិយាយថា រយៈពេល៤៨ម៉ោង ដែលត្រូវបានហៅថា «ការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន» នឹងផ្តល់ពេលវេលាដល់មេបញ្ជាការ ដើម្បីដឹកនាំការបណ្តុះបណ្តាល សម្រាប់សមាជិកកងកម្លាំងទាំងអស់ អំពីស្តង់ដារ វិន័យ និងការទទួលខុសត្រូវ ក្នុងនាមជាសមាជិកនៃសហគមន៍ Okinawa។ លោក Watson ដែលជាមន្ត្រីយោធាអាមេរិកជាន់ខ្ពស់បំផុត នៅ Okinawa បាននិយាយថា ក្នុងអំឡុងពេលនេះ ប្រតិបត្តិការនឹងត្រូវផ្អាក ហើយនឹងមិនអនុញ្ញាតឱ្យមាន ការចេញក្រៅមូលដ្ឋានដាចខាត។

គួរបញ្ជាក់ថា តាមការលើកឡើងរបស់ប៉ូលិសជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ទាហានម៉ារីនអាមេរិកម្នាក់ ដែលឈរជើងនៅ Okinawa ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យ បានសម្លាប់ស្ត្រីអាយុ៣៩ឆ្នាំម្នាក់ នៅសណ្ឋាគារមួយក្នុងទីក្រុង Naha និងបានលួចកាបូបលុយរបស់នាង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន បានរាយការណ៍ថា ស្ត្រីរូបនោះត្រូវបានច្របាច់ករហូតដល់ស្លាប់ ខណៈទាហានម៉ារីនអាមេរិកម្នាក់នោះ បានបដិសេធការចោទប្រកាន់៕