* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិន ព្រមានប្រឆាំងចំណាត់ការពាណិជ្ជកម្មបែបគាំពារនិយម របស់អាល្លឺម៉ង់ និងបារាំង

07-10-2026 16:18

(ប៉េកាំង)៖ កាលពីថ្ងៃអង្គារ ទី៦ ខែតុលា ចិនបានអំពាវនាវឱ្យបារាំង និងអាល្លឺម៉ង់ ចៀសវាងវិធានការពាណិជ្ជកម្មបែប «គាំពារនិយម» បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរ ជំរុញឱ្យសហភាពអឺរ៉ុប (EU) បង្កើតយន្តការផ្លូវច្បាប់មួយ ដើម្បីត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃសង្គ្រាមពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោកប្រធានាធិបតីបារាំង Emmanuel Macron រួមទាំងអធិការបតីអាល្លឺម៉ង់ Friedrich Merz បានលើកឡើងក្នុងលិខិតមួយទៅកាន់គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ថា «យើងត្រូវការយន្តការជាក់លាក់មួយ» សម្រាប់អនុវត្តបានយ៉ាងឆាប់រហ័ស និងប្រកបដោយភាពម៉ឺងម៉ាត់។ ខ្លឹមសារនៃលិខិតដដែលនេះ ក៏រួមបញ្ចូលផងដែរនូវលទ្ធភាពផ្តាច់ផ្លូវចូលទៅកាន់ទីផ្សាររួមរបស់អឺរ៉ុប «ប្រសិនបើចាំបាច់»។

ក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់ថា «យើងសង្ឃឹមថា បារាំង និងអាល្លឺម៉ង់ ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំលើពិភពលោក នឹងរក្សាការបើកចំហ កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មសេរី។ ចៀងវាងដើរផ្លូវខុសដោយសារតែប្រើវិធីសាស្រ្តខុស ដែលចុងក្រោយនឹងធ្វើឱ្យពួកគេខ្លួនឯងរងផលវិបាក»។

គួរបញ្ជាក់ថា បារាំង និងអាល្លឺម៉ង់ ចង់ផ្តល់អំណាចដល់គណៈកម្មការអឺរ៉ុប ឱ្យអាចប្រើពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្នោះ ដើម្បីឆ្លើយតបនឹងសកម្មភាពឈ្លានពានផ្នែកពាណិជ្ជកម្មណាមួយ។ យោងតាមសំណើរបស់ប្រទេសទាំងពីរ អំណាចបែបនោះ មិនចាំបាច់ត្រូវការការអនុម័តពីប្រទេសទាំង ២៧ក្នុងប្លុក EU ឡើយ។ ប៉ុន្តែក្រុមប្រទេសដែលមានសំឡេងភាគច្រើន អាចរារាំងអំណាចនេះបាន៕