* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក, ជាលំហនៃការផ្លាស់ប្តូរ, ការធ្វើពាណិជ្ជកម្ម និង នវានុវត្តន៍។ ហ្វ្រង់កូហ្វូនីប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ៖ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាសាបារាំងគឺជាភាសានៃការចងចាំ, ជាភាសាសម្រាប់ ការសិក្សា ចំណេះដឹង និង ជាភាសាសម្រាប់មិត្តភាព។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មូលនិធិដោះស្រាយបម្រែបម្រួលអាកាសធាតុ សម្រាប់ប្រទេសកោះប៉ាស៉ីហ្វិក ប្រមូលថវិកាបានតិចតួចប៉ុណ្ណោះ មុនគោលដៅកំណត់ខែវិច្ឆិកា

07-10-2026 16:36

(NADI,ហ្វីជី)៖ ប្រទេសកោះក្នុងតំបន់ប៉ាស៉ីហ្វិក រួមទាំងហ្វីជី និងអៀរឡង់ បានឱ្យដឹងថា ពួកគេនឹងបរិច្ចាគថវិកាប្រហែល ១៥លានដុល្លារ ទៅក្នុងមូលនិធិដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងនានាពាក់ព័ន្ធភាពធន់ និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ នៃបណ្តាប្រទេសកោះប៉ាស៉ីហ្វិក ប៉ុន្តែចំនួននេះគឺមានកម្រិតទាបខ្លាំងជាងគោលដៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦។

បណ្តាប្រទេសកោះប៉ាស៉ីហ្វិក កំពុងប្រឈមហានិភ័យធ្ងន់ធ្ងរពីការកើនឡើងនីវូសមុទ្រ និងកត្តាប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង ខណៈជួបការលំបាកក្នុងការទទួលបានថវិកាពីមូលនិធិសកល។ ពួកគេកំពុងជំរុញឱ្យមានការផ្តល់ជំនួយបន្ថែមពីសន្និសីទដែលកំពុងរៀបចំក្នុងប្រទេសហ្វីជី នៅមុនកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុលើកទី៣១ (COP31) ។ «វាគឺជាពេលសម្រាប់ធ្វើការវិនិយោគ»។ នេះជាការបញ្ជាក់របស់លោក Mark Brown នាយករដ្ឋមន្ត្រីនៃប្រទេស Cook Islands ទៅកាន់អ្នកតំណាងនានា ដោយបន្ថែមថា «ការវិនិយោគរបស់លោកអ្នក ជួយទិញពេលវេលាឱ្យយើង»។

Pacific Resilience Facility ហៅកាត់ PRF ជាស្ថាប័នគ្រប់គ្រងដោយរដ្ឋាភិបាលនៃបណ្តាប្រទេសដីកោះ ហើយមានគោលដៅប្រមូលមូលនិធិឱ្យបាន ៥០០លានដុល្លារ បន្ទាប់ពី COP31 ដែលជាវេទិកាដ៏សំខាន់របស់អង្គការសហប្រជាជាតិ សម្រាប់សម្របសម្រួលសកម្មភាពទាក់ទងនឹងអាកាសធាតុ ហើយបញ្ចប់នៅត្រឹមខែវិច្ឆិកា។ គោលដៅចុងក្រោយរបស់ស្ថាប័ននេះ គឺសម្រេចឱ្យបាននូវទឹកប្រាក់ចំនួន ១,៥ពាន់លានដុល្លារ។

តាមលោក Finau Soqo នាយកប្រតិបត្តិ PRF ការសន្យាផ្តល់មូលនិធិពីហ្វីជី អៀរឡង់ ហូឡង់ និងដាណឺម៉ាក នៅថ្ងៃពុធនេះ នាំឱ្យទំហំទឹកប្រាក់នៃមូលនិធិនេះកើនដល់ជិត ២០០លានដុល្លារប៉ុណ្ណោះ៕