* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទស្សនវិជ្ជា «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»៖ គ្រឹះនៃការអភិវឌ្ឍជនបទប្រទេសចិន

07-10-2026 16:55

(ប៉េកាំង)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា ក្នុងដំណើរអភិវឌ្ឍប្រទេសចិន ការអភិវឌ្ឍជនបទមិនត្រូវបានមើលឃើញត្រឹមជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឬបង្កើនផលិតកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលភ្ជាប់យ៉ាងជិតស្និទ្ធរវាង«សម្ភារៈនិងវិចារវិទ្យា» «បញ្ហានិងដំណោះស្រាយ» «ទ្រឹស្តីនិងការអនុវត្ត»។ ក្នុងន័យនេះ «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា» អាចត្រូវបានយល់ថា ជាវិធីសាស្ត្រគិតដ៏សំខាន់មួយ ដែលជួយឱ្យចិនស្វែងរកផ្លូវអភិវឌ្ឍជនបទសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។

នៅក្នុងសៀវភៅ «ពេលខុងជឺជួបកាល់ម៉ាក្ស» ដែលបានបោះពុម្ពឆ្នាំ២០២៥​ លោកបណ្ឌិត​ ជា​ មុនីឫទ្ធិ​ បានរំលេចថា៖

១- ការមើលឃើញវត្ថុ និងបញ្ហាដោយមានលក្ខណៈ អភិវឌ្ឍនិយម ទំនាក់ទំនងគ្នា និងផ្អែកលើភាពជាក់ស្តែង។ ជនបទមិនមែនជាផ្នែកឯកោពីទីក្រុងទេ ប៉ុន្តែជាផ្នែកមួយនៃប្រព័ន្ធសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានជាតិទាំងមូល។ ដូច្នេះ ការអភិវឌ្ឍជនបទត្រូវភ្ជាប់កសិកម្មជាមួយឧស្សាហកម្ម ភ្ជាប់ជនបទជាមួយទីក្រុង និងភ្ជាប់ការកែលម្អជីវភាពជាមួយការការពារបរិស្ថាន។ ជាក់ស្តែង ប្រទេសចិនបានបន្តស្វែងរកវិធីដោះស្រាយបញ្ហាជនបទតាមដំណាក់កាល។ ពីការកែលម្អផលិតកម្មកសិកម្ម និងកំណែទម្រង់ជនបទ ទៅការកាត់បន្ថយភាពក្រីក្រ និងបន្តទៅកាន់យុទ្ធសាស្ត្រ ការស្តារជនបទឡើងវិញ។ ដំណើរនេះបង្ហាញថា ការអភិវឌ្ឍមិនមែនជាដំណើរការដែលមានរូបមន្តតែមួយទេ ប៉ុន្តែត្រូវកែសម្រួលជាបន្តបន្ទាប់តាមការផ្លាស់ប្តូរនៃផលិតភាព សង្គម និងតម្រូវការរបស់ប្រជាជន។ ទស្សនវិជ្ជាបដិសំយោគក៏បង្ហាញពីសារៈសំខាន់នៃការដោះស្រាយភាពផ្ទុយគ្នា។ ក្នុងការអភិវឌ្ឍជនបទ​ ចិនត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា រវាងការអភិវឌ្ឍនិងការការពារបរិស្ថាន រវាងការរក្សាប្រពៃណីនិងការធ្វើទំនើបកម្ម រវាងការអភិវឌ្ឍផលិតកម្មនិងការកែលម្អគុណភាពជីវិត។ ជំនួសឱ្យការជ្រើសរើសផ្នែកណាមួយដោយផ្តាច់មុខ វិធីសាស្ត្របដិសំយោគស្វែងរកចំណុចដែលអាចធ្វើឱ្យផលប្រយោជន៍ទាំងពីររួមបញ្ចូលគ្នា។ ការអភិវឌ្ឍជនបទចិនសព្វថ្ងៃ មិនផ្តោតតែលើការបង្កើនទិន្នផលកសិកម្មទេ ប៉ុន្តែថែមទាំងលើ ឧស្សាហកម្មជនបទ ទេសចរណ៍ជនបទ សេដ្ឋកិច្ចឌីជីថល ការអប់រំ សុខាភិបាល វប្បធម៌ និងការកែលម្អបរិស្ថាន។ នេះជាការផ្លាស់ប្តូរពីការអភិវឌ្ឍដែលផ្តោតលើ «បរិមាណ» ទៅកាន់ការអភិវឌ្ឍដែលផ្តោតលើ «គុណភាព» និងភាពចីរភាព។

២- ប្រជាជនជាស្នូលអាទិភាពនៃការអភិវឌ្ឍ។ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន ប៉ុន្តែជីវភាពប្រជាជនមិនប្រសើរឡើង នោះការអភិវឌ្ឍមិនទាន់សម្រេចគោលដៅពេញលេញឡើយ។ ដូច្នេះ ការអភិវឌ្ឍជនបទចិនបានផ្តោតលើការបង្កើនប្រាក់ចំណូល ការបង្កើតការងារ ការពង្រឹងសេវាសាធារណៈ និងការបង្កើនសមត្ថភាពរបស់ប្រជាជនក្នុងការចូលរួមបង្កើតអនាគតរបស់សហគមន៍ខ្លួន។ តាមទស្សនៈនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីបទពិសោធន៍ចិន គឺការបង្រួបបង្រួមរវាងទ្រឹស្តី និងការអនុវត្ត។ គោលនយោបាយ មិនត្រូវបានបង្កើតឡើងដោយផ្តាច់ពីស្ថានភាពជាក់ស្តែងទេ ប៉ុន្តែត្រូវសាកល្បង កែសម្រួល និងពង្រីកតាមបទពិសោធន៍ជាក់ស្តែង នៅមូលដ្ឋាន។ តំបន់នីមួយៗអាចមានធនធាន ប្រវត្តិសាស្ត្រ វប្បធម៌ និងលក្ខខណ្ឌធម្មជាតិខុសគ្នា ដូច្នេះការស្តារជនបទក៏ត្រូវមានលក្ខណៈ «សមស្របតាមមូលដ្ឋាន»។

ជារួម «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា» អាចត្រូវបានចាត់ទុកជាក្របខណ្ឌគតិមួយ ឬជាបទពិសោធន៍មួយ ឬជាមេរៀន មួយដែលមិនអាចចម្លងជាគំរូទាំងស្រុងបានឡេីយ។ បទពិសោធន៍ បស់ប្រទេសចិនគ្រានតែអាចជួយពន្យល់ពី ការអភិវឌ្ឍជនបទរបស់ប្រជាជាតិចិន៖ មើលបញ្ហាក្នុងទំនាក់ទំនង មើលការអភិវឌ្ឍក្នុងដំណេីរវិវត្តន៍ ដោះស្រាយភាពផ្ទុយគ្នាតាមលក្ខខណ្ឌជាក់ស្តែង និង បង្រួបបង្រួមទ្រឹស្តីជាមួយការអនុវត្ត។ បទពិសោធន៍នេះបង្ហាញថា ការអភិវឌ្ឍជនបទប្រកបដោយចីរភាពមិនអាចសម្រេចបានតាមវិធីសាស្ត្រតែមួយទេ ប៉ុន្តែត្រូវការការគិតជាប្រព័ន្ធ ការសម្របខ្លួនជាបន្តបន្ទាប់ និងការដាក់ប្រជាជនជាចំណុចស្នូល៕

វិទ្យុមិត្តភាពកម្ពុជាចិន