* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មនុស្សជាង ២០ ម៉ឺននាក់ រត់ភៀសខ្លួន ក្រោយការប្រយុទ្ធគ្នានៅយេម៉ែនផ្ទុះឡើងសារជាថ្មី

07-10-2026 20:57

​(ហ្សឺណែវ)៖ អង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IOM) នៃអង្គការសហប្រជាជាតិ បានឱ្យដឹងកាលពីថ្ងៃពុធថា មនុស្សជាង ២០ ម៉ឺននាក់ បានរត់ភៀសខ្លួន ចាប់តាំងពីការប្រយុទ្ធគ្នានៅយេម៉ែនផ្ទុះឡើងសារជាថ្មីក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

​IOM ចាត់ទុកវិបត្តិនេះថាគួរឱ្យបារម្ភខ្លាំង ព្រោះចំនួនជនភៀសខ្លួនបានហក់ឡើងពី ៧៦,០០០ នាក់ កាលពីពាក់កណ្ដាលខែកញ្ញា ដល់ជាង ២០ ម៉ឺននាក់ ដោយសារការវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ូទី (Houthi)។ អគ្គនាយិកា IOM លោកស្រី Amy Pope បានបញ្ជាក់ថា «ពលរដ្ឋកំពុងរត់យករួចខ្លួន ហើយគ្មានកន្លែងណាមានសុវត្ថិភាពសម្រាប់ជ្រកកោនឡើយ» ព្រមទាំងបានអំពាវនាវសុំជំនួយថវិកាបន្ថែម ដើម្បីផ្គត់ផ្គង់អាហារ និងជម្រកស្នាក់នៅ។

​ការភៀសខ្លួននេះកើតឡើងនៅទូទាំង ១០ ខេត្ត ដោយខេត្ត Ta'iz រងគ្រោះធ្ងន់ជាងគេ ខណៈមនុស្សជាង ៣,៧០០ នាក់ បានជិះទូកភៀសខ្លួនតាមសមុទ្រទៅប្រទេសជីប៊ូទី (Djibouti)។ ទន្ទឹមគ្នានេះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្រមានថា គ្រួសាររហូតដល់ ៣ ភាគ ៤ នៅតំបន់មួយចំនួន កំពុងប្រឈមនឹងការដាច់ស្បៀង ដោយសារតែការប្រយុទ្ធគ្នាកាន់តែខ្លាំង។

​នេះជាការប្រឈមមុខដាក់គ្នាដ៏តានតឹងបំផុតរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី គិតចាប់តាំងពីបទឈប់បាញ់ឆ្នាំ២០២២ ត្រូវរុះរើ។ កាលពីខែមុន ក្រុមហ៊ូទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងយេម៉ែនរួមទាំងរដ្ឋធានីសាណា (Sanaa) បានវាយដណ្តើមកាន់កាប់តំបន់ឆ្នេរសមុទ្រក្រហមទាំងមូលពីកងទ័ពរដ្ឋាភិបាល ដែលអាចនឹងកែប្រែតុល្យភាពអំណាចនៅយេម៉ែន និងប៉ះពាល់ដល់ផ្លូវនាវាចរណ៍សមុទ្រក្រហម៕