* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ដូណាល់ ត្រាំ៖ ខ្ញុំស័ក្តិសមទទួលបានពានរង្វាន់ណូបែលសន្តិភាព (Video inside)

08-10-2026 09:18

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់ និងមិនទាន់ស្វែងរកបានសន្តិភាពនៅអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ថារូបលោកស័ក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកក៏បានទទួលស្គាល់ដែរថាមិនសូវមានសង្ឃឹមថានឹងឈ្នះពានរង្វាន់នេះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយនិយាយអំពីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៦ ដែលគណៈកម្មាធិការណូបែលនៃប្រទេសន័រវែសនឹងប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនដឹងនោះទេថាតើពួកគេនឹងសម្រេចចិត្តបែបណា។ ពួកគេបានល្បីឈ្មោះដោយសារតែមិនប្រគល់ពានរង្វាន់ណូបែលសន្តិភាពមកឱ្យមនុស្សដូចជាខ្ញុំ»។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ ក៏បានលើកឡើងផងដែរថាលោកពិតជាមានកិត្តិយសដែលទទួលបានមេដាយពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំមុនពីម្ចាស់ជ័យលាភីម្នាក់ ដែលបាននិយាយថាគ្មាននរណាម្នាក់នៅក្នុងប្រវត្តិសាស្ត្រដែលស័ក្តិសមទទួលបានពានរង្វាន់នេះជាងលោកប្រធានាធិបតី ត្រាំនោះឡើយ។

គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានប្រគល់មេដាយពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥របស់លោកស្រីទៅឱ្យលោក ត្រាំ កាលពីខែមករា ឆ្នាំ២០២៦ ខណៈលោកស្រីស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រឹងប្រែងរបស់លោកស្រីនៅវ៉េណេស៊ុយអេឡា។

ចាប់តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតី កាលពីឆ្នាំមុនមក លោក ត្រាំ បានទទូចម្ដងហើយម្ដងទៀតថារូបលោកស័ក្តិសមទទួលបានពានរង្វាន់ណូបែលសន្តិភាព ជាពិសេសបន្ទាប់ពីរូបលោកអះអាងពីកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមចំនួន៨ ចាប់តាំងពីត្រឡប់មកកាន់អំណាចកាលពីខែមករា។ តែនៅទីបំផុត លោក ត្រាំខ្លួនឯងបានរួមដៃជាមួយអ៉ីស្រាអែលដើម្បីដុតបញ្ឆេះសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈកន្លងទៅ ខណៈកិច្ចប្រឹងប្រែងរបស់លោកក្នុងការស្វែងរកសន្តិភាពបិទបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែនម្ដងទៅមុខ ម្ដងថយក្រោយ៕