* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អតីតចៅអធិការវត្តថៃម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៧៤២ឆ្នាំ ក្នុងសំណុំរឿងកិបកេងលុយវត្ត

08-10-2026 12:04

(បាងកក)៖ តុលាការមួយនៅក្នុងប្រទេសថៃ បានផ្ដន្ទាទោសអតីតចៅអធិការវត្តមានឈ្មោះថា Alongkot ដាក់ពន្ធនាគារ ៧៤២ឆ្នាំ និងបុរសម្នាក់ឈ្មោះ Bee ដែលជាជំនួយការ​ និងគ្រូចូលរូបដាក់ពន្ធនាគារ ៣៨៦ឆ្នាំ និង១,៤៨០ខែ ក្នុងសំណុំរឿងកិបកេង និងលុយលាងជាង ១០ពាន់លានបាត ដែលត្រូវបានបរិច្ចាគទៅឱ្យវត្ត Wat Phra Bat Nam Phu សម្រាប់មូលនិធិជួយដល់អ្នកផ្ទុកជំងឺអេដស៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

តុលាការថៃបានប្រកាសសាលក្រមផ្តន្ទាទោសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ តែទោះជាបែបនេះក្ដី ទោសរបស់អ្នកទាំង២ ត្រូវបានបន្ធូរដោយស្វ័យប្រវត្តិមកនៅត្រឹមទោសជាប់ពន្ធនាគារអតិបរមា ៥០ឆ្នាំដែលមានកំណត់ក្នុងក្រមព្រហ្មទណ្ឌរបស់ថៃ។

សំណុំរឿងកិបកេងលុយវត្តខាងលើកើតមានឡើងបន្ទាប់ពីប៉ូលិសថៃបានឃាត់ខ្លួនអតីតចៅអធិការវត្តឈ្មោះ Alongkot និងជំនួយការឈ្មោះ Bee ជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងប្រាក់បរិច្ចាគទៅឱ្យវត្ត Wat Phra Bat Nam Phu និងពីបទលាងលុយ។

អតីតចៅអធិការ Alongkot ត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើនក្នុងនោះរួមមានប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បកិបកេងទ្រព្យសម្បត្តិ និងគប់គិតគ្នាលាងលុយ។ ចំណែក បុរសឈ្មោះ Bee ត្រូវបានចោទប្រកាន់ពីបទជួយសម្រួល និងគប់គិតក្នុងការលាងលុយ៕