* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជប៉ុនប្រាប់ចិនឱ្យបង្ហាញការគោរព ក្នុងការហៅឈ្មោះនាយករដ្ឋមន្ត្រីរបស់ខ្លួន (Video inside)

08-10-2026 13:34

(តូក្យូ)៖ ជប៉ុនបានប្រាប់ទីក្រុងប៉េកាំងឱ្យបង្ហាញការគោរពឱ្យសមស្រប បន្ទាប់ពីអ្នកនាំពាក្យចិន បានហៅនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ត្រឹមតែឈ្មោះទទេ ដោយមិនប្រើឋានៈរបស់លោកស្រី។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦។

អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Toshihiro Kitamura បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងតូក្យូបានបង្ហាញក្តីកង្វល់របស់ខ្លួនទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានហៅមេដឹកនាំជប៉ុនត្រឹមឈ្មោះទទេ «Sanae Takaichi» នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីចុងខែមុន។

ទំនាក់ទំនងរវាងជប៉ុននិងចិន ដែលមានភាពតានតឹងស្រាប់ជាប្រវត្តិសាស្ត្រ បានធ្លាក់ដុនដាបកាន់តែខ្លាំងថែមទៀត ចាប់តាំងពីលោកស្រី Takaichi បានលើកឡើងកាលពីឆ្នាំ២០២៥ថា ទីក្រុងតូក្យូអាចចូលរួមធ្វើអន្តរាគមន៍យោធា ប្រសិនបើមានការវាយប្រហារលើតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។

លោក Kitamura មិនបានធ្វើអត្ថាធិប្បាយចំផ្ទាល់លើសម្តីរបស់សមភាគីចិនរបស់លោកឡើយ ប៉ុន្តែបានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ដូច្នេះថា «ទោះបីមានភាពខុសគ្នានៅក្នុងគោលជំហររបស់យើងក៏ដោយ ខ្ញុំយល់ថា តាមពិធីការអន្តរជាតិ វាជារឿងធម្មតាដែលត្រូវបង្ហាញការគោរពសមស្រប ចំពោះមេដឹកនាំនៃប្រទេសមួយផ្សេងទៀត»។ លោកបានបន្ថែមថា «យើងក៏កំពុងបង្ហាញជំហរនេះទៅកាន់ប្រទេសចិនផងដែរ និងតាមរបៀបសមស្រប»។

គួរបញ្ជាក់ថា សមាជិកសភាជប៉ុនមួយក្រុម បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីប៉ុន្មានសប្តាហ៍មុន ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងផ្នែកការទូត។ លោកស្រី Takaichi បានហៅទីក្រុងប៉េកាំងថា «ប្រទេសជិតខាងដ៏សំខាន់» នៅក្នុងការថ្លែងសុន្ទរកថាស្តីពីគោលនយោបាយ កាលពីពេលថ្មីៗនេះ និងបានប្តេជ្ញាកសាងទំនាក់ទំនងឱ្យមានស្ថិរភាពឡើងវិញ រវាងប្រទេសគូប្រជែងទាំងពីរ៕