* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើងទាមទារឱ្យកូរ៉េខាងត្បូងបង្ហាញ «ការគោរពខ្ពស់បំផុត» ដើម្បីស្តារទំនាក់ទំនងឡើងវិញ (Video inside)

08-10-2026 15:57

(ព្យុងយ៉ាង)៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោកស្រី Kim Yo Jong បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ថា ទីក្រុងសេអ៊ូលត្រូវបង្ហាញ «ការគោរពខ្ពស់បំផុត» ដើម្បីស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបដិសេធការទទួលខុសត្រូវ ចំពោះការផ្ទុះមីននៅតំបន់គ្មានយោធា (DMZ) ដែលបានធ្វើឱ្យទាហានកូរ៉េខាងត្បូងរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កូរ៉េខាងជើងបានបដិសេធថា ខ្លួនមិនមែនជាអ្នកនៅពីក្រោយការផ្ទុះ ដែលបានធ្វើឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួសកាលពីខែមុន នៅក្នុងតំបន់គ្មានយោធា (DMZ) នោះទេ។ តំបន់ DMZ ជាតំបន់ទ្រនាប់ដែលមានបង្កប់គ្រាប់មីនយ៉ាងច្រើន និងខណ្ឌចែកប្រទេសកូរ៉េទាំងពីរ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៥៣។

យោធាកូរ៉េខាងត្បូង បានទាមទារឱ្យមានការសុំទោសជាផ្លូវការ កាលពីសប្តាហ៍មុន ដោយចោទប្រកាន់កូរ៉េខាងជើងថា បាន «រំលោភយ៉ាងច្បាស់ក្រឡែតលើកិច្ចព្រមព្រៀងឈប់បាញ់»។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំស៊ីវិលរបស់កូរ៉េខាងត្បូង បានអំពាវនាវឱ្យកូរ៉េខាងជើង វិលត្រឡប់មករកកិច្ចសន្ទនាវិញ។

លោកស្រី Kim Yo Jong បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា «ប្រសិនបើពួកគេ (កូរ៉េខាងត្បូង) ពិតជាចង់ស្តារទំនាក់ទំនងរវាង កូរ៉េខាងជើង និងកូរ៉េខាងត្បូងឡើងវិញ ពួកគេគួរតែយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ភាគីម្ខាងទៀត នៅក្នុងរាល់ពាក្យសម្តី និងសកម្មភាព ហើយបង្ហាញជាមុននូវការគោរព ការយកចិត្តទុកដាក់ និងភាពស្មោះត្រង់ ក្នុងកម្រិតខ្ពស់បំផុត»។

ទីក្រុងសេអ៊ូល ក៏ដូចជាទីបញ្ជាការ UN ដែលដឹកនាំដោយសហរដ្ឋអាមេរិក បាននិយាយថា ហេតុការណ៍ផ្ទុះកាលពីខែកញ្ញា គឺបណ្តាលមកពីមីនរបស់កូរ៉េខាងជើង ដែលត្រូវបានដាក់នៅផ្នែកខាងកូរ៉េខាងត្បូង នៃតំបន់ព្រំដែន៕