* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស៉ីរី កំពុងពិចារណាចូលជួយអារ៉ាប៊ីសាអូឌីត ក្នុងការប្រយុទ្ធប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន (Video inside)

08-10-2026 20:01

(រីយ៉ាដ)៖ មន្ត្រីអាមេរិក និងមន្ត្រីការពារជាតិស៉ីរីមួយរូបបានឱ្យដឹងថា ប្រទេសស៉ីរីអាចនឹងបញ្ជូនកងទ័ពទៅជួយអារ៉ាប៊ីសាអូឌីតក្នុងការប្រយុទ្ធប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន ខណៈក្រុមដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់នេះ កំពុងបង្កើនការវាយប្រហារដោយប្រើមីស៉ីល និងយន្តហោះដ្រូនលើអារ៉ាប៊ីសាអូឌីត ដែលបានបណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ក្នុងសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦។

លទ្ធភាពនៃការចូលរួមដោយកងកម្លាំងស៉ីរីនៅក្នុងសមរភូមិដែលរាលដាលចេញពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បង្ហាញឱ្យឃើញថាសង្គ្រាមស៉ីវិលនៅយេម៉ែនដែលបានផ្ទុះឡើងវិញនោះ បង្កជាភាពវឹកវរថ្មីទៀតដល់តំបន់ដែលកំពុងស្ថិតក្នុងភាពតានតឹងស្រាប់ទៅហើយ ព្រមទាំងបង្កហានិភ័យនៃការទាញប្រទេសនានាក្នុងតំបន់ឱ្យធ្លាក់ចូលទៅក្នុងសមរភូមិប្រយុទ្ធដ៏លំបាកលំបាកនៃតំបន់ភ្នំ។

អារ៉ាប៊ីសាអូឌីត ក៏ព្យាយាមស្វែងរកការគាំទ្រពីបណ្តាប្រទេសសម្ព័ន្ធមិត្ត រួមទាំងតួកគីយ៉េ និងប៉ាគីស្ថានផងដែរ ទោះបីជាការគាំទ្រនោះគ្រាន់តែជាផ្នែកភស្តុភារ ឬក្នុងកម្រិតការពារខ្លួនក៏ដោយ។ កិច្ចខិតខំប្រឹងប្រែងនេះកាន់តែមានភាពបន្ទាន់ឡើង ដោយសារតែការវាយប្រហាររបស់ក្រុមហ៊ូទី ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដូចជាករណីវាយប្រហារដ៏សាហាវទៅលើព្រលានយន្តហោះកាលពីដេីមសប្តាហ៍នេះជាដើម។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មានគេឮសំឡេងផ្ទុះខ្លាំងៗជាបន្តបន្ទាប់នៅក្នុងទីក្រុងរីយ៉ាដ។ Reuters មិនអាចផ្ទៀងផ្ទាត់បានទេ ខណៈមិនមានការអត្ថាធិប្បាយជាផ្លូវការភ្លាមៗ ឬការជូនដំណឹងព្រមានជាមុនជាសាធារណៈនោះទេ ទោះបីជាអ្នកការទូតមួយចំនួនបាននិយាយថា ពួកគេបានទទួលការព្រមាន ហើយសាលារៀនមួយចំនួននៅក្នុងទីក្រុងរីយ៉ាដ បានជូនដំណឹងដល់អាណាព្យាបាលអំពីការណែនាំឱ្យស្នាក់នៅក្នុងទីតាំងសុវត្ថិភាពក៏ដោយ។

ក្រុមហ៊ូទី បានប្រកាសពីការវាយប្រហារលេីអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ ដោយប្រើមីស៊ីលបាលីស្ទីគ៕