* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តួកគីយ៉េ ថាកំពុងថ្លឹងថ្លែងលេីជម្រេីសជួយអារ៉ាប៊ីសាឌីតការពារខ្លួន ខណៈកំពុងប្រយុទ្ធជាមួយក្រុមហ៊ូទីនៅយេម៉ែន (Video inside)

08-10-2026 21:36

(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ​ លោក Hakan Fidan បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តួកគីយ៉េកំពុងវាយតម្លៃពីរបៀបជួយអារ៉ាប៊ីសាអូឌីតក្នុងការការពារខ្លួនប្រឆាំងការវាយប្រហារដោយក្រុមហ៊ូទីនៅយេម៉ែន ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិរួមគ្នាជាមួយប្រទេសប៉ាគីស្ថាន ប៉ុន្តែលោកបានបដិសេធលទ្ធភាពដែលតួកគីយ៉េនឹងចូលរួមក្នុងប្រតិបត្តិការវាយលុក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦។

Mecca Joint Defence Agreement ជាកិច្ចព្រមព្រៀងការពារជាតិរវាងតួកគីយ៉េ ប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត ដែលមានចែងថាការវាយប្រហារប្រដាប់អាវុធលើសមាជិកណាមួយ ត្រូវបានចាត់ទុកថាជាការវាយប្រហារលើសមាជិកទាំងអស់។ វាត្រូវបានចុះហត្ថលេខា កាលពីខែសីហា ហេីយចាប់តាំងពីពេលនោះមក ប្រទេសទាំង ៣បានរៀបចំកិច្ចប្រជុំផ្នែកនយោបាយ និងយោធា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហ៊ូទី។ នៅថ្ងៃចន្ទដេីមសប្តាហ៍ មា​នការឯកភាពគ្នាអនុវត្តជាបន្ទាន់នូវការប្តេជ្ញាចិត្តការពារគ្នា និងធានាឱ្យមានការដាក់ពង្រាយយ៉ាងឆាប់រហ័សនូវកងកម្លាំង និងបរិក្ខាយោធានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ថ្លែងនៅក្នុងទីក្រុង Ankara លោក Fidan បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះមានលក្ខណៈការពារខ្លួនជាជាងការចូលរួមវាយប្រហារ ដោយលោកបញ្ជាក់ថា ក្រុមមន្ត្រីយោធាកំពុងវាយតម្លៃលើការរួមចំណែកដែលអាចធ្វើទៅបាន ជាពិសេសលើផ្នែកការពារដែនអាកាស សង្គ្រាមអេឡិចត្រូនិក និងការគាំទ្រផ្នែកបច្ចេកទេស។ លោកបន្ថែមថា នេះគឺជាកិច្ចព្រមព្រៀងជួយការពារគ្នា ពេលដែលប្រទេសជាភាគីនៃកិច្ចព្រមព្រៀងរងការវាយប្រហារ តែមិនមែនជាកិច្ចព្រមព្រៀងសម្រាប់ការវាយប្រហារនោះទេ ហេីយតួកគីយ៉េ នឹងមិនបញ្ជូនកងទ័ពទៅកាន់ប្រទេសផ្សេង ដើម្បីធ្វើការវាយប្រហារលើទឹកដីរបស់ប្រទេសដទៃឡេីយ។

គួរបញ្ជាក់ថា តួកគីយ៉េ ដែលមានកងទ័ពធំជាងគេទីពីរក្នុងអង្គការណាតូ (NATO) និងមានឧស្សាហកម្មការពារជាតិដ៏រឹងមាំ បានថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអារ៉ាប៊ីសាអូឌីត ព្រមទាំងបានបង្ហាញឆន្ទៈក្នុងការជួយបំពេញតម្រូវការផ្នែកបច្ចេកទេសយោធារបស់ទីក្រុងរីយ៉ាដ និងបានយល់ព្រមចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រក្រហម៕