* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រិក ឯកភាពលេីកិច្ចព្រមព្រៀងអាវុធតម្លៃ ៤ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក (Video inside)

08-10-2026 22:49

(អាថែន)៖ មន្រ្តីជាន់ខ្ពស់ពីររូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលានេះ ថាប្រទេសក្រិកយល់ព្រមចំណាយថវិការហូតដល់ ៤ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 បន្ថែមទៀត និងទិញមីស៉ីលទំនើបៗពីសហរដ្ឋអាមេរិក បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។

មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិក្រិក និយាយថា «កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងមីស៉ីល និងគ្រាប់បែកទំនើបៗថ្មីៗ សម្រាប់យន្តហោះចម្បាំង F-16 Viper និង F-35 ព្រមទាំងឧទ្ធម្ភាគចក្រ Black Hawk។ លើសពីនេះក៏មានការធ្វើឱ្យប្រសើរឡើងនូវយន្តហោះចម្បាំង F-16 ស៊េរីចាស់ៗ ទៅជាប្រភេទ Viper ទៀតផង»។

មន្ត្រីរូបនោះបន្ថែមថា គម្រោងទិញភាគច្រើនត្រូវបានដាក់បញ្ចូលក្នុងផែនការការពារជាតិរយៈពេលច្រើនឆ្នាំរបស់រដ្ឋាភិបាលក្រិក ហើយវានឹងមិនបង្កជាសម្ពាធបន្ថែមដល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសនោះទេ។ ចំណែកមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសមួយរូបទៀត បានទទួលស្គាល់ចំណុចខាងលើនេះ ដោយបន្ថែមថាការចំណាយនឹងត្រូវបែងចែកជាដំណាក់កាលក្នុងរយៈពេលច្រើនឆ្នាំ។

ក្រិកបានគ្រោងរួចជាស្រេចហេីយក្នុងការចំណាយថវិកាប្រហែល ២៨ពាន់លានអឺរ៉ូ នៅត្រឹមឆ្នាំ ២០៣៦ ដើម្បីទិញយន្តហោះចម្បាំង F-35 និងឧទ្ធម្ភាគចក្រដែលផលិតនៅសហរដ្ឋអាមេរិក ព្រមទាំងដើម្បីសាងសង់ប្រព័ន្ធការពារពហុស្រទាប់ប្រឆាំងនឹងមីស៉ីលបាលីស្ទីគ និងប្រព័ន្ធការពារដែនអាកាសច្រេីនស្រទាប់ដោយប្រើប្រាស់អាវុធផលិតនៅអ៉ីស្រាអែល។

ក្រិកបានព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ចំនួន ២០គ្រឿង និងឧទ្ធម្ភាគចក្រ Sikorsky UH-60M Black Hawk ចំនួន ៣៥គ្រឿងនៅក្នុងឆ្នាំ ២០២៤។ ប្រទេសនេះកំពុងធ្វើទំនើបកម្មយន្តហោះ F-16 ប្រហែល ៨២គ្រឿងឱ្យទៅជាប្រភេទ Viper និងមានបំណងធ្វើទំនើបកម្មយន្តហោះប្រភេទ Block 50 ចំនួន ៣៧គ្រឿងទៀតឱ្យទៅជាប្រភេទ Viper គិតជាទឹកប្រាក់អស់ប្រហែល ១ពាន់លានដុល្លារ៕