* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ច្រានចោលលទ្ធភាពបើកការវាយប្រហារលើអ៉ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ (Video inside)

09-10-2026 09:17

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ បានច្រានចោលលទ្ធភាពបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោនកំពុងមានកិច្ចពិភាក្សាដ៏ល្អជាមួយទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការបង្ហោះសារបែបនេះរបស់លោក ត្រាំ នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ធ្វើឡើងចំពេលតម្លៃប្រេងហក់ឡើងថ្លៃខ្ពស់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកនាំគ្នារាយការណ៍ពីលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ទៅកាន់អ្នករាល់គ្នាថាខណៈអ៉ីរ៉ង់កំពុងស្ថិតនៅក្នុងស្ថានការណ៍ដ៏អាក្រក់ទាំងសេដ្ឋកិច្ច និងយោធា ហើយខណៈការបិទខ្ទប់នឹងបន្តអនុវត្តយ៉ាងពេញលេញ...យើងនឹងមិនបើកការវាយប្រហារលើអ៉ីរ៉ង់ក្នុងពេលណាមួយនៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់ នោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយបន្ថែមថាសហរដ្ឋអាមេរិកកំពុងមានកិច្ចពិភាក្សាដ៏ល្អជាមួយសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ តែលោកក៏មិនបានផ្ដល់ព័ត៌មានលម្អិតអ្វីនោះដែរ។

គួរបញ្ជាក់ថា ទស្សនាវដ្ដីអាមេរិក Atlantic បានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះថាសេតវិមានបានស្នើសុំឱ្យមន្ទីរបញ្ចកោណរៀបចំជម្រើសដើម្បីវាយប្រហារលើអ៉ីរ៉ង់ដែលជម្រើសទាំងនោះអាចនឹង ត្រូវបានប្រើប្រាស់នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ កាសែតអាមេរិក New York Times ក៏បានធ្វើសេចក្ដីរាយការណ៍ស្រដៀងគ្នានេះដែរកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថាជម្រើសនៃ ការវាយប្រហារលើអ៉ីរ៉ង់កំពុងត្រូវបានរៀបចំ បើទោះជាលោក ត្រាំ មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយក៏ដោយ៕