* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ពូទីន សន្យាជួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា មុនកិច្ចប្រជុំកំពូល CIS (Video inside)

09-10-2026 09:45

(អាសហ្កាបាត, តួកម៉េនីស្ថាន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ បានសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយបិទបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា ក្នុងជំនួបជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian មុនចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

មេដឹកនាំរុស្ស៉ី និងអ៉ីរ៉ង់ បានជួបគ្នា​បន្ទាប់ពីបានធ្វើដំណើរទៅដល់ប្រទេសតួកម៉េនីស្ថានដើម្បីចូលរួមក្នុងកិច្ចប្រជុំ Commonwealth of Independent States ឬហៅកាត់ថា CIS ដែលចាប់ផ្ដើមប្រព្រឹត្តទៅ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងទីក្រុងរីសត Avaza នៃតំបន់សមុទ្រ Caspian។ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី លោក ពូទីន បានគូសបញ្ជាក់ប្រាប់លោក Pezeshkian ថារុស្ស៉ីត្រៀមខ្លួនជាស្រេចដើម្បី ជួយសម្របសម្រួលបិទបញ្ចប់សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា។

«យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីៗគ្រប់យ៉ាងដែលនៅក្នុងអំណាចរបស់យើង ដើម្បីចូលរួមចំណែកដោះស្រាយស្ថានភាពនេះ (សង្រ្គាមនៅមជ្ឈិមបូព៌ា)»។ នេះជាការលើកឡើងរបស់លោក ពូទីន។ លោក ពូទីនបានបន្ថែមថាអ៉ីរ៉ង់ពិតជាបានប្រឹងប្រែងយ៉ាងពិតប្រាកដសំដៅបិទបញ្ចប់សង្រ្គាម ចាប់តាំងពីការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ព្រមពេលជាមួយគ្នា លោកប្រធានាធិបតីរុស្ស៉ីក៏បានកត់សម្គាល់ផងដែរពីការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាននៅក្នុងទំនាក់ទំនងរវាងរុស្ស៉ី និងអ៉ីរ៉ង់។

គួរបញ្ជាក់ថា រុស្ស៉ី និងអ៉ីរ៉ង់បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធទាំងយោធា និងការទូត ចាប់តាំងពីរុស្ស៉ីបើកធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺបានធ្វើឱ្យប្រទេសទាំង២ ត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមកកាន់តែខ្លាំងជាងមុន៕