* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងត្បូង ធ្វើតេស្ដលើការហោះហើរនៃអាវុធល្បឿនលឿនជាងសំឡេងផលិតក្នុងស្រុកជាលើកដំបូង (Video inside)

09-10-2026 10:20

(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ បានធ្វើតេស្តលើការហោះហើរនៃអាវុធល្បឿនលឿនជាងសំឡេងផលិតនៅក្នុងស្រុកជាលើកដំបូងបំផុតរបស់ខ្លួន ដែលត្រូវបានអភិវឌ្ឍឡើងដើម្បី​ឱ្យមានសមត្ថភាពហោះក្នុងល្បឿនលឿនជាងសំឡេង ៥ដង និងអាចទម្លុះប្រព័ន្ធខែលប្រឆាំងមីស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

ភ្លាមៗមិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយទេពីកូរ៉េខាងជើងដែលកាលពីសប្ដាហ៍មុនបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដែលបានធ្លាក់ក្នុងដែនទឹកក្បែរជប៉ុន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលបានចុះត្រួតពិនិត្យការធ្វើតេស្តដោយផ្ទាល់ បាននិយាយថាការធ្វើតេស្ដនេះជាការបោះជំហានដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពអាវុធទូទៅមិនមែននុយក្លេអ៊ែរ របស់កូរ៉េខាងត្បូង។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថាតើអាវុធល្បឿនលឿនជាងសំឡេងនេះត្រូវបានធ្វើតេស្ដនៅទីណានោះទេ?

បើតាមសេចក្ដីថ្លែងការណ៍មួយ អាវុធល្បឿនលឿនជាងសំឡេងខាងលើបានផ្ដាច់ចេញពីរ៉ុក្កែតនៅរយៈកម្ពស់ដែលបានគ្រោងទុក ហើយហោះធ្លាក់ចុះជាមួយភាពបត់បែនទាំងបញ្ឈរ និងផ្ដេក មុនធ្លាក់ចំគោលដៅដែលបានកំណត់។ អាវុធនេះនៅពេលត្រូវបានអភិវឌ្ឍរួចរាល់ នឹងមានសមត្ថភាពវាយប្រហារលើគោលដៅសំខាន់ៗដោយឱ្យសត្រូវដឹងខ្លួនជាងមុន៕