* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងត្បូង នឹងកោះហៅឯកអគ្គរដ្ឋទូតប្រចាំអ៊ុយក្រែនត្រឡប់ទៅស្រុកវិញ ជុំវិញជម្លោះពាក់ព័ន្ធនឹងការផ្ទេរទាហានកូរ៉េខាងជើង (Video inside)

09-10-2026 10:57

(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាកូរ៉េខាងត្បូងនឹងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអ៊ុយក្រែនត្រឡប់ទៅស្រុកវិញ បន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងកៀវផ្ទុះជម្លោះការទូតនឹងគ្នា ជុំវិញការទម្លាយជាសាធារណៈរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ពាក់ព័ន្ធនឹងការផ្ទេរទាហានកូរ៉េខាងជើងជាឈ្លើយសឹក ២នាក់ ទៅកាន់កូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កូរ៉េខាងត្បូង និងអ៊ុយក្រែនបានជាប់គាំងនៅក្នុងជម្លោះការទូត ក្រោយសេអ៊ូលបានចោទប្រកាន់ទីក្រុងកៀវថាបានបំពានលើកិច្ចព្រមព្រៀងសម្ងាត់រវាងប្រទេសទាំង២ ជុំវិញការផ្ទេរទាហានកូរ៉េខាងជើងដែលត្រូវបានចាប់ខ្លួនជាឈ្លើយសឹកដោយទាហានអ៊ុយក្រែន ទៅកាន់កូរ៉េខាងត្បូង។ ប៉ុន្តែអ៊ុយក្រែនបានប្រកែកថាមិនមានកិច្ចព្រមព្រៀងសម្ងាត់បែបនេះឡើយ។ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថាខ្លួន សង្ឃឹមថាបញ្ហាបច្ចុប្បន្នរវាងប្រទេសទាំង២ អាចនឹងត្រូវបានដោះស្រាយ ហើយថាសេអ៊ូលនឹងបន្តកិច្ចចរចាជាមួយទីក្រុងកៀវ។

នៅឯទីក្រុងកៀវឯណោះវិញ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអ៊ុយក្រែន ក៏បានគូសបញ្ជាក់ដែរថាអ៊ុយក្រែនបើកចំហការស្ដារឡើងវិញនូវកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនាជាមួយកូរ៉េខាងត្បូង បើទោះជាសេអ៊ូលសម្រេចចិត្តថានឹងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់ទៅស្រុកវិញក៏ដោយ។ តាមអ្នកនាំពាក្យរូបនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងត្រូវបានអញ្ជើញទៅកាន់ក្រសួងការបរទេសអ៊ុយក្រែន ក្នុងសប្ដាហ៍នេះដើម្បីស្ដាប់ពីគោលជំហររបស់អ៊ុយក្រែនលើបញ្ហាដែលបានកើតឡើង។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថាកូរ៉េខាងត្បូងនឹងចាត់វិធានការបន្ថែម ប្រសិនបើអ៊ុយក្រែនមិនព្រមសូមទោស និងនៅតែបន្តប្រកែកថាមិនមានកិច្ចព្រមព្រៀងសម្ងាត់រវាងប្រទេសទាំង២ លើការផ្ទេរទាហានកូរ៉េខាងជើងទាំង២នាក់ទៅកាន់កូរ៉េខាងត្បូង។ លោក Lee ក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះការឆ្លើយតបពីអ៊ុយក្រែន៕