* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រេងឆៅធ្លាក់ថ្លៃវិញបន្តិច ក្រោយលោក ត្រាំ លើកពីកិច្ចចរចាជាមួយអ៉ីរ៉ង់ បន្ថយក្តីបារម្ភជុំវិញបញ្ហាផ្គត់ផ្គង់ (Video inside)

09-10-2026 11:14

(Reuters)៖ តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះ នៅថ្ងៃសុក្រ ទី៩ ខែតុលានេះ ខណៈក្តីព្រួយបារម្ភជុំវិញការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ា បានថមថយខ្លះ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ និយាយថាសហរដ្ឋអាមេរិកមិនវាយអ៉ីរ៉ង់ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកានោះទេ ស្របពេលដែលមានកិច្ចពិភាក្សាប្រកបដោយលទ្ធផល ដើម្បីបញ្ចប់សង្រ្គាមដែលបង្កផលប៉ះពាល់ដល់ទីផ្សារប្រេង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃជាង ១០៣ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate (WTI) មានតម្លៃជិត ១០០ដុល្លារក្នុងមួយបាររ៉ែល។

កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនកំពុងមាន «កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា» ជាមួយអ៉ីរ៉ង់ ហើយបញ្ជាក់ថាគ្មានផែនការវាយប្រហារណាមួយ នៅមុនការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកានោះទេ។ នាថ្ងៃដដែល ទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៉ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស Abbas Araqchi បាននិយាយថា ទីក្រុងតេហេរ៉ង់កំពុងពិនិត្យមើលការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះសំណើរបស់ខ្លួន ពាក់ព័ន្ធការបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងរយៈពេល ៧ថ្ងៃ៕