* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ម៉ាឡេស៉ី ផ្អាកដំណើរការសាលារៀន និងការិយាល័យរដ្ឋមួយចំនួនជាបណ្តោះអាសន្ន ដោយសារតែគុណភាពខ្យល់មិនល្អ (Video inside)

09-10-2026 11:42

(គូឡាឡាំពួរ)៖ សាលារៀនក្នុងរដ្ឋមួយចំនួននៃប្រទេសម៉ាឡេស៉ី ក៏ដូចជាការិយាល័យរដ្ឋាភិបាល និងរដ្ឋបាលក្រុងត្រូវបិទទ្វារជាបណ្តោះអាសន្ន នាថ្ងៃសុក្រ ទី៩ ខែតុលានេះ បន្ទាប់ពីមានផ្សែងអ័ព្ទចេញពីភ្លើងឆេះព្រៃក្នុងប្រទេសជិតខាងគឺឥណ្ឌូណេស៉ី បានធ្វើឱ្យកម្រិតនៃការបំពុលខ្យល់ឡើងដល់កម្រិតបង្កគ្រោះថ្នាក់ចំពោះសុខភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តំបន់ដែលរងផលប៉ះពាល់រួមមានរដ្ឋ Johor, Malacca, Negeri Sembilan និង Selangor នៅលើឧបទ្វីបម៉ាឡេស៉ី ព្រមទាំងរដ្ឋធានី Kuala Lumpur និងរដ្ឋបាលក្រុង Putrajaya។ នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Fadhlina Sidek កាលពីយប់ថ្ងៃព្រហស្បតិ៍។ លោកស្រីបានឱ្យដឹងថា សាលារៀននានានៅក្នុងស្រុក Rompin នៃរដ្ឋ Pahang ក៏នឹងត្រូវបិទទ្វារផងដែរ។

ទិន្នន័យ​របស់​រដ្ឋាភិបាលបង្ហាញថា គិតត្រឹម​ព្រឹក​ថ្ងៃ​សុក្រ តំបន់​ចំនួន ៣៧ ​កត់ត្រា​កម្រិត​សន្ទស្សន៍​បំពុល​ខ្យល់ (API) ក្នុង​កម្រិត​មិនល្អ​ចំពោះ​សុខភាព។ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto យល់ព្រមចាត់វិធានការចាំបាច់នានាដើម្បីដោះស្រាយបញ្ហាផ្សែងអ័ព្ទ ខណៈដែលម៉ាឡេស៉ីត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ជំនួយ៕