* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្រីលង្កាចាប់ខ្លួនភរិយាអតីតប្រធានាធិបតី ក្នុងការស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធមូលនិធិសប្បុរសធម៌

09-10-2026 12:58

(កូឡុំបូ)៖ អាជ្ញាធរប្រឆាំងអំពើពុករលួយនៃប្រទេសស្រីលង្កា ក្នុងសប្តាហ៍នេះ បានចាប់ខ្លួនអតីតជំទាវទីមួយ លោកស្រី Shiranthi Rajapaksa ជុំវិញការចោទប្រកាន់ថា មូលនិធិសប្បុរសធម៌របស់លោកស្រី បានប្រើប្រាស់ខុសគោលដៅ នូវលុយបរិច្ចាគដែលប្រមូលបាន សម្រាប់មន្ទីរពេទ្យកុមារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋាភិបាលរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Anura Kumara Dissanayake បានបើកដំណើរការឡើងវិញ នូវការស៊ើបអង្កេតករណីពុករលួយ ដែលបានផ្អាកជាយូរមកហើយ ពាក់ព័ន្ធនឹងសមាជិកគ្រួសារត្រកូល Rajapaksa ដែលធ្លាប់មានអំណាចខ្លាំង និងបានគ្របដណ្តប់លើនយោបាយក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ អស់រយៈពេលជិតពីរទសវត្សរ៍។

លោកស្រី Shiranthi Rajapaksa អាយុ ៧៣ឆ្នាំ ដែលជាភរិយារបស់អតីតប្រធានាធិបតី លោក Mahinda Rajapaksa ត្រូវបានចាប់ខ្លួននៅរដ្ឋធានីកូឡុំបូ ហើយត្រូវបានបញ្ជូនទៅគណៈកម្មការស៊ើបអង្កេតការចោទប្រកាន់អំពើសូកប៉ាន់ ឬពុករលួយ (CIABOC) ដើម្បីសួរនាំបន្ថែម។ មន្ត្រី CIABOC ម្នាក់បានឱ្យដឹងថា ការចាប់ខ្លួននេះពាក់ព័ន្ធនឹងមូលនិធិ Siriliya Saviya របស់លោកស្រី។ ប៉ូលិសបាននិយាយថា អាជ្ញាធរចង់សាកសួរលោកស្រី Shiranthi Rajapaksa អំពីប្រាក់បរិច្ចាគចំនួន ១០លានរូពីស្រីលង្កា ឬស្មើប្រហែល ៣០ ៣០០ដុល្លារ ដែលមូលនិធិសប្បុរសធម៌ Siriliya Saviya របស់លោកស្រី បានប្រមូល ដើម្បីទិញម៉ាស៊ីនស្កេន PET សម្រាប់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារ ក្នុងតំបន់មួយ។

ក្រុមអ្នកស៊ើបអង្កេត បានប្រាប់តុលាការថា រដ្ឋាភិបាលចិនបានបរិច្ចាគម៉ាស៊ីនស្កេនប្រភេទនេះរួចហើយ ប៉ុន្តែមូលនិធិសប្បុរសធម៌ខាងលើ ត្រូវបានចោទប្រកាន់ថា នៅតែបន្តស្នើសុំប្រាក់បរិច្ចាគ ហើយបានប្រើប្រាស់ថវិកាទាំងនោះខុសគោលដៅ។ លោកស្រី Shiranthi Rajapaksa បានបដិសេធថា លោកស្រីមិនបានប្រព្រឹត្តខុសអ្វីនោះទេ ដោយអះអាងថា ប្រាក់រៃអង្គាសមិនត្រូវបានកិបកេងឡើយ។

សមាជិកដទៃទៀតនៃគ្រួសារត្រកូត Rajapaksa ក៏បានប្រឈមនឹងបញ្ហាផ្លូវច្បាប់ដែរ។ តួយ៉ាង កូនប្រុសច្បងរបស់លោកស្រី Shiranthi គឺលោក Namal Rajapaksa ដែលជាសមាជិកសភាមកពីគណបក្សប្រឆាំង កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ជុំវិញការចោទប្រកាន់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញយន្តហោះ Airbus កាលពីក្នុងឆ្នាំ២០១៣ ដែលបានចុះហត្ថលេខា អំឡុងពេលឪពុករបស់លោក នៅកាន់តំណែងជាប្រធានាធិបតី។ គ្រួសារ Rajapaksa បានបដិសេធជាបន្តបន្ទាប់ ចំពោះការចោទប្រកាន់អំពើពុករលួយទាំងនេះ ហើយបានចាត់ទុកសំណុំរឿងប្រឆាំងនឹងពួកគេថា មានហេតុផលនយោបាយនៅពីក្រោយ។

គួរបញ្ជាក់ថា លោក Mahinda Rajapaksa បានកាន់តំណែងជាប្រធានាធិបតីស្រីលង្កា ពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០១៥ ហើយនៅតែជាឥស្សរជននយោបាយដ៏មានឥទ្ធិពលម្នាក់របស់ស្រីលង្កា បើទោះបីជាឥទ្ធិពលរបស់គ្រួសារលោកបានធ្លាក់ចុះ ចាប់តាំងពីបាតុកម្មទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០២២ បានបង្ខំឱ្យប្អូនប្រុសរបស់លោក គឺលោក Gotabaya Rajapaksa ត្រូវចុះចេញពីតំណែងប្រធានាធិបតីក៏ដោយ៕