* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ប្រកាសថា អ្នកណាដែលមិនព្រមហៅ AI ថា SI (Super Intelligence) តាមការផ្លាស់ប្តូររបស់លោក គឺជាសត្រូវ (Video inside)

09-10-2026 13:44

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់និយាយថា លោកចង់ឱ្យប្រើពាក្យ «Super Intelligence (SI)» ជំនួសពាក្យ «Artificial Intelligence (AI)» បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ថា អ្នកណាដែលមិនធ្វើតាមបំណងរបស់លោក នឹងត្រូវចាត់ទុកជា «សត្រូវ» ប៉ុន្តែលោកប្រធានាធិបតី មិនបានបញ្ជាក់ថា នឹងត្រូវរងផលវិបាកអ្វីខ្លះនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social របស់លោកដូច្នេះថា «សេតវិមានចាត់ទុកអ្នកណាក៏ដោយ ដែលនៅតែប្រើពាក្យ «បញ្ញាសិប្បនិម្មិត (Artificial Intelligence)» ជំនួសឱ្យពាក្យថ្មី «បញ្ញាអស្ចារ្យ (Super Intelligence)» ដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយ និងមានភាពត្រឹមត្រូវជាង ជាសត្រូវ!»។

លោក ត្រាំ បានលើកឡើងពីបំណងប្តូរការហៅនេះ ក្នុងសុន្ទរកថាមួយនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមុន ដោយនិយាយថា ពាក្យថ្មីរបស់លោក ស្តាប់ទៅល្អជាងឆ្ងាយណាស់។ បន្ទាប់មក នៅចុងខែកញ្ញា លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលតម្រូវឱ្យប្រើពាក្យ «Super Intelligence ឬ SI» ជំនួសឱ្យ AI នៅទូទាំងរដ្ឋាភិបាលអាមេរិក។

កាតព្វកិច្ចខាងលើ មិនគ្របដណ្តប់លើវិស័យឯកជនទេ ប៉ុន្តែក្រុមហ៊ុនមួយចំនួនក្នុងវិស័យនេះ បាននាំគ្នាចាប់ផ្តើមប្រើពាក្យថ្មីរួចហើយ រួមទាំងក្រុមហ៊ុន Meta របស់លោក Mark Zuckerberg។ ចំណែកលោក Elon Musk ដែលជាសម្ព័ន្ធមិត្តរបស់លោក ត្រាំ ក៏កំពុងប្រើពាក្យ «Super Intelligence» នៅក្នុងសារនានាដែលបង្ហោះលើបណ្តាញសង្គម X របស់លោកដែរ។

លោក ត្រាំ ត្រូវគេមើលឃើញថា ជាប្រធានាធិបតីអាមេរិកមួយរូប ដែលបានចេញមុខការពារយ៉ាងខ្លាំងក្លា ចំពោះការប្រើប្រាស់ AI និងកំពុងព្យាយាមធ្វើឱ្យបច្ចេកវិទ្យានេះ មានភាពវិជ្ជមានជាងមុន ចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីសុវត្ថិភាពរបស់ AI ក៏ដូចជាការមិនពេញចិត្តជុំវិញការរីកដុះដាលនៃមជ្ឈមណ្ឌលទិន្នន័យ (Data Center) នៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ជាទូទៅ លោក ត្រាំ គឺជាបុគ្គលម្នាក់ដែលចូលចិត្តផ្លាស់ប្តូរឈ្មោះរបស់ផ្សេងៗ។ តួយ៉ាង បច្ចុប្បន្ន លោកហៅឈូងសមុទ្រម៉ិកស៊ិក (Gulf of Mexico) ថា ឈូងសមុទ្រអាមេរិក (Gulf of America) ហើយថែមទាំងបានប្តូរឈ្មោះបឹង Ontario ទៅជា បឹងអាមេរិក (Lake America) ទៀតផង៕