* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មហេសីមហាក្សត្រថៃ បើកយន្តហោះចម្បាំង Gripen ដោយខ្លួនឯងជាលើកដំបូង

09-10-2026 15:27

(បាងកក)៖ ព្រះរាជវាំងថៃនៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ បានប្រកាសឱ្យដឹងថា អគ្គមហេសីរបស់ព្រះមហាក្សត្រថៃ បានបើកយន្តហោះចម្បាំង Gripen ដោយអង្គឯងជាលើកដំបូង ខណៈព្រះស្វាមីរបស់ទ្រង់ គឺព្រះអង្គ Maha Vajiralongkorn ដែលជាអ្នកចូលចិត្តបើកយន្តហោះដូចគ្នានោះ បានទតមើលនៅខាងក្រោម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោងតាមវីដេអូដែលព្រះរាជវាំងថៃបានផ្សព្វផ្សាយ ម្ចាស់ក្សត្រី Suthida ដែលមានព្រះជន្ម៤៨ព្រះវស្សា បានបើកយន្តហោះចម្បាំង JAS 39C Gripen ប្រភេទមានកៅអីអង្គុយតែមួយ ចេញពីមូលដ្ឋានទ័ពអាកាស ក្នុងខេត្ត Surat Thani នៅភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការហោះហើរនេះ ធ្វើឡើងបន្ទាប់ម្ចាស់ក្សត្រី បានហ្វឹកហាត់ជាមួយម៉ាស៊ីនរៀនហោះហើរនៅលើដី អស់រយៈពេលជាច្រើនសប្តាហ៍ នៅឯមូលដ្ឋានយោធានោះ និងបានចំណាយពេលប្រហែល ១០ម៉ោង ហោះហើរផ្ទាល់នៅក្នុងយន្តហោះចម្បាំង Gripen ស៊េរីមានកៅអីអង្គុយ២ ដោយមានអ្នកផ្សេងជាអ្នកបើក។

ម្ចាស់ក្សត្រី Suthida ធ្លាប់បំពេញការងារជាអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways មុនពេលរៀបអភិសេក ជាមួយព្រះអង្គ Maha Vajiralongkorn ក្នុងឆ្នាំ២០១៩ ពោលគឺប៉ុន្មានថ្ងៃមុន ពិធីឡើងគ្រងរាជ្យរបស់ព្រះអង្គ។ ទ្រង់បានចាប់ផ្តើមបើកយន្តហោះនៅឆ្នាំ២០១០ ហើយបានប្រមូលបទពិសោធហោះហើរសរុបជិត ១១៩០ម៉ោង។ តាមសេចក្តីរាយការណ៍ ម្ចាស់ក្សត្រី Suthida តែងតែចូលរួមបើកយន្តហោះ ក្នុងតួនាទីជាពីឡុតរង ឬ co-pilot ជាមួយព្រះអង្គ Vajiralongkorn ក្នុងដំណើរបំពេញព្រះរាជទស្សនកិច្ចនានា។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសថៃមានយន្តហោះចម្បាំង Gripen ស៊េរី C/D ដែលផលិតដោយក្រុមហ៊ុន Saab របស់ប្រទេសស៊ុយអែត ជាង១០គ្រឿង។ កាលពីឆ្នាំមុន ថៃក៏បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ Gripen E ចំនួន៣គ្រឿង និង Gripen F ចំនួន ១គ្រឿង ក្នុងតម្លៃប្រហែល៥៥៦លានដុល្លារផងដែរ ជាមួយគម្រោងប្រគល់យន្តហោះទាំងនេះ ឱ្យបាននៅត្រឹមឆ្នាំ២០៣០។ តាមរយៈ​ការបើកយន្តហោះដោយអង្គឯងខាងលើ ធ្វើឱ្យម្ចាស់ក្សត្រី Suthida ត្រូវបានទទួលស្គាល់ជា ពីឡុតដំបូងគេដែលជាស្រ្តី របស់យន្តហោះចម្បាំង Gripen នៅក្នុងប្រទេសថៃ៕