* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ្សេលេនស្គី បង្ហាញការខឹងសម្បារនឹងអាមេរិក ក្រោយការវាយប្រហាររបស់រុស្ស៉ី សម្លាប់មនុស្សច្រើនជាង ៧០នាក់ ត្រឹមរយៈពេល ២ថ្ងៃ

09-10-2026 16:19

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់សហរដ្ឋអាមេរិកថា មិនមានឆន្ទៈក្នុងការជួយអ៊ុយក្រែន បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៉ីកាលពីថ្ងៃព្រហស្បតិ៍ សម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់នៅភាគខាងកើតប្រទេស និងធ្វើឱ្យចំនួនអ្នកស្លាប់សរុបត្រឹមរយៈពេល ២ថ្ងៃនៃការវាយប្រហាររបស់រុស្ស៉ី កើនលើស ៧០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩​ ខែតុលា ឆ្នាំ២០២៦។

ដោយសំដៅទៅការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍ ដែលថាសង្គ្រាមអ៊ុយក្រែនកំពុងជាប់គាំង ហើយថាសហរដ្ឋអាមេរិកនឹងបន្តប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយ លោក ហ្សេលេនស្គី បានលើកជាសំណួរថា «តើការពិត និងភាពស្មោះត្រង់នៅឯណា? ហើយតើស្ថានភាពជាប់គាំងនៅត្រង់ណា? នោះគេហៅថាគ្មានឆន្ទៈ»។

លោក ហ្សេលេនស្គី បានឱ្យដឹងថា មនុស្ស ៧៨នាក់បានស្លាប់ និង ២១៥នាក់រងរបួស ដោយសារការវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ២ថ្ងៃចុងក្រោយ។ លោកបានអំពាវនាវឱ្យសហរដ្ឋអាមេរិកយល់ព្រមតាមសំណើឱ្យបង្កើនលទ្ធភាព ចូលប្រើប្រាស់សេវាកម្មផ្កាយរណប Starlink ដើម្បីជួយដល់ការកំណត់គោលដៅវាយប្រហារលើប្រព័ន្ធបាញ់មីស៉ីលផ្លោងរបស់រុស្ស៉ី។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ អ៊ុយក្រែនព្យាយាមដណ្តើមជោគជ័យលើសមរភូមិពីរុស្ស៉ី ដែលកំពុងជួបប្រទះភាពយឺតយាវនាចុងឆ្នាំនេះ ប៉ុន្តែអ៊ុយក្រែននៅតែរងផលប៉ះពាល់ ពីយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវរបស់ទីក្រុងមូស្គូ៕