* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហរដ្ឋអាមេរិក បើកកិច្ចពិភាក្សាផ្ទាល់ជាមួយមីយ៉ាន់ម៉ាឡើងវិញ ក្រោយទុកចោលអស់ជាច្រើនឆ្នាំ

09-10-2026 16:56

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមការចរចាផ្ទាល់ ជាមួយរដ្ឋាភិបាលដំឡើងដោយយោធាមីយ៉ាន់ម៉ា ដែលនេះគឺជាការផ្លាស់ប្តូរធំមួយនៅក្នុងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ដែលធ្លាប់តែប្រឹងប្រែងដាក់ប្រទេសនេះនៅឯកោពីអន្តរជាតិ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦។

លោក Michael Vance ដែលជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកផ្នែកស៉ើបការណ៍សម្ងាត់ និងការស្រាវជ្រាវ បានដើរតួនាទីសំខាន់ក្នុងការធ្វើទំនាក់ទំនងឡើងវិញនេះ។ កិច្ចប្រឹងប្រែងផ្តោតសំខាន់លើការបិទទីតាំងឆបោកតាមអ៉ីនធឺណេត ដែលកំណត់គោលដៅលើជនជាតិអាមេរិក ប៉ុន្តែវាក៏អាចឈានទៅរកកិច្ចសហប្រតិបត្តិការទូលំទូលាយ រួមទាំងបញ្ហាទាក់ទងនឹងប្រភពរ៉ែកម្រ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់ពីមន្ត្រី និងអតីតមន្ត្រីអាមេរិក ៧រូប ព្រមទាំងបុគ្គលផ្សេងទៀតដែលដឹងអំពីដំណើរការ។

ប្រភពដដែលឱ្យដឹងថា លោក Michael Vance បានជួបពិភាក្សាជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅរដ្ឋធានី Naypyidaw កាលពីថ្ងៃទី១៥ និងទី១៦ ខែកញ្ញា។ ជំនួបនោះមានគោលបំណងស្វែងរកការដោះលែងអ្នកជំនួញអាមេរិកម្នាក់ ឈ្មោះ Adam Castillo ប៉ុន្តែក៏បានបើកផ្លូវសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការ ឬធ្វើទំនាក់ទំនងបន្ថែមទៀតផងដែរ។

ជំនួបដែលជាការធ្វើទំនាក់ទំនងកម្រិតខ្ពស់បំផុតចាប់តាំងពីមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា បានគូសបញ្ជាក់ពីការផ្លាស់ប្តូរទិសដៅ នៃគោលនយោបាយការបរទេសរបស់រដ្ឋបាលលោក ត្រាំ ពោលគឺងាកចេញពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ទៅរកទំនាក់ទំនង ដែលផ្អែកលើផលប្រយោជន៍ជាក់ស្តែងវិញ៕