* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អារ៉ាប៊ីសាអូឌីត ថាគ្មានឡើយបទឈប់បាញ់ជាមួយក្រុមហ៊ូទី រហូតដល់រដ្ឋាភិបាលយេម៉ែនយកបានទឹកដីមកវិញ

09-10-2026 17:00

(រីយ៉ាដ)៖ មន្រ្តីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩​ ខែតុលានេះ ថាអារ៉ាប៊ីសាអូឌីត នឹងមិនយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហ៊ូទី (Houthis) ឡើយ រហូតទាល់តែរដ្ឋាភិបាលយេម៉ែនដែលខ្លួនគាំទ្រ អាចដណ្តើមយកទឹកដីទាំងអស់ដែលបានបាត់បង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះមកវិញ។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពដដែលបន្ថែមថា អារ៉ាប៊ីសាអូឌីត នឹងមិនចុះចាញ់ការគំរាមកំហែង តាមបែបយោធារបស់ក្រុមហ៊ូទីដាច់ខាត។ នៅថ្ងៃនេះ អាជ្ញាធរអាកាសចរណ៍ស៉ីវិលអារ៉ាប៊ីសាអូឌីត ក៏បានឱ្យដឹងថា ពលរដ្ឋអារ៉ាប៊ីសាអូឌីត ៣នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួសក្នុងការវាយប្រហារ ២លើក លើអាកាសយានដ្ឋានអន្តរជាតិ King Khalid នៅទីក្រុងរីយ៉ាដ កាលពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរបញ្ជាក់ថា អ្នករងរបួសមានទាំងស្រាល និងធ្ងន់ ហើយការវាយប្រហារនោះ បានបង្កការខូចខាតផ្នែកសម្ភារៈ ប៉ុន្តែប្រតិបត្តិការនៃអាកាសយានដ្ឋាន និងចរាចរណ៍ផ្លូវអាកាសបានត្រឡប់ទៅរកភាពប្រក្រតីវិញហើយ។

ក្រុមហ៊ូទី អះអាងថាពួកគេកំពុងកំណត់គោលដៅវាយប្រហារលើអារ៉ាប៊ីសាអូឌីត ដោយសារតែប្រទេសនេះគាំទ្រកងកម្លាំងរដ្ឋាភិបាល នៅក្នុងសង្គ្រាមស៉ីវិលនៅយេម៉ែន ដែលកំពុងផ្ទុះឡើងវិញ។ ចំណែកអារ៉ាប៊ីសាអូឌីតវិញ ថាខ្លួនកំពុងគាំទ្រប្រតិបត្តិការវាយបក របស់រដ្ឋាភិបាលយេម៉ែន ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដើម្បីដណ្តើមយកទឹកដីមកវិញពីក្រុមហ៊ូទី៕