* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ូទី វាយប្រហារលើព្រលានយន្តហោះក្រុងរីយ៉ាដ សម្លាប់មនុស្ស ៣ នាក់ និងខូចខាតយន្តហោះ ១ គ្រឿង

09-10-2026 19:41

(រីយ៉ាដ)៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់ក្រុមហ៊ូទី (Houthi) លើព្រលានយន្តហោះរដ្ឋធានីរីយ៉ាដ កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្ស ៣ នាក់ និងរបួសជាច្រើននាក់ ខណៈក្រុមប្រដាប់អាវុធនេះបានបង្កើនការបាញ់មីស៊ីលដើម្បីបិទដែនអាកាសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។

ការវាយប្រហារនេះ បានធ្វើឱ្យខូចខាតយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Saudia Airlines និងបង្កជាផ្សែងហុយខ្មួលខ្មាញ់ពេញព្រលាន រហូតធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនសម្រេចលុបចោលជើងហោះហើរទៅកាន់រដ្ឋធានីរីយ៉ាដ មុនពេលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំប្រេងពិភពលោក។ ក្រុមហ៊ុន Saudia Airlines បានបញ្ជាក់ថា ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកស្លាប់ គឺជាបុគ្គលិករបស់ខ្លួន។

ជាការឆ្លើយតប យោធាអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារតាមអាកាសសងសឹកលើគោលដៅក្រុមហ៊ូទី ក្នុងរដ្ឋធានីសាណា (Sanaa) កាលពីយប់មិញ។ សម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានកម្ទេចទម្របាញ់មីស៊ីលរបស់ក្រុមហ៊ូទីចំនួន ៣ កន្លែង ព្រមទាំងព្រមានចាត់វិធានការឆ្លើយតបយ៉ាងចាស់ដៃចំពោះការវាយប្រហារលើជនស៊ីវិល។

ទោះជាយ៉ាងណា អាជ្ញាធរអាកាសចរស៊ីវិលអារ៉ាប៊ីសាអូឌីត បញ្ជាក់ថា ចរាចរណ៍ផ្លូវអាកាសនៅព្រលានយន្តហោះរីយ៉ាដ បានវិលមករកប្រក្រតីភាពវិញហើយ ខណៈជើងហោះហើរមួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ។

គួរបញ្ជាក់ថា ជម្លោះនេះកំពុងរីករាលដាលកាន់តែខ្លាំង ខណៈក្រុមហ៊ូទីកំពុងឡោមព័ទ្ធកងទ័ពរដ្ឋាភិបាលយេម៉ែនក្នុងទីក្រុងតាអ៊ីស (Taiz) និងព្យាយាមការពារទីតាំងឈរជើងរបស់ខ្លួននៅតាមបណ្តោយឆ្នេរសមុទ្រក្រហម៕