* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា

09-10-2026 20:07

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅថ្ងៃសុក្រនេះ បានប្រកាសដាក់ចេញសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២៧ ក្នុងទំហំសរុប ៤៥៩.៨ ពាន់លានរីងហ្គីត (ប្រមាណ ១១២.៥ ពាន់លានដុល្លារ) ដោយផ្ដោតលើការសម្រាលបន្ទុកជីវភាពប្រជាជន តាមរយៈការបន្ធូរបន្ថយពន្ធ ដំឡើងប្រាក់ឈ្នួលអប្បបរមា និងការរុញច្រានវិស័យបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ (Xinhua) នៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦។

ថ្លែងទៅកាន់សភា លោក អាន់វ៉ា ដែលកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ បានបញ្ជាក់ថា ថវិកាជាតិនេះមានគោលដៅប្រែក្លាយកំណើនសេដ្ឋកិច្ចឱ្យទៅជាផលប្រយោជន៍ជាក់ស្ដែងសម្រាប់ពលរដ្ឋ តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមាពី ១,៧០០ រីងហ្គីត ដល់ ២,០០០ រីងហ្គីត ចាប់ពីខែមិថុនា ឆ្នាំ២០២៧ តទៅ លើកលែងតែសហគ្រាសធុនតូច និងមធ្យមដែលមានចំណូលក្រោម ៥០ លានរីងហ្គីត។ បន្ថែមលើនេះ រដ្ឋាភិបាលក៏បានកំណត់ប្រាក់បៀវត្សរ៍អប្បបរមា ២,៥០០ រីងហ្គីត សម្រាប់ពលករជំនាញមធ្យម និងនិស្សិតបញ្ចប់ការសិក្សា ព្រមទាំងបន្ធូរបន្ថយពន្ធលើប្រាក់ចំណូលសម្រាប់ពលរដ្ឋវណ្ណៈកណ្ដាលផងដែរ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលនឹងពន្យារពេលការលើកទឹកចិត្តពន្ធបៃតងរហូតដល់ចុងឆ្នាំ២០៣០ សម្រាប់ក្រុមហ៊ុនដែលបណ្តាក់ទុនលើថាមពលស្អាត ស្ថានីយសាករថយន្តអគ្គិសនី និងបច្ចេកវិទ្យាបៃតង។ ជាមួយគ្នានោះ ម៉ាឡេស៊ីបានបញ្ចេញមូលនិធិ ១០០ លានរីងហ្គីត ដើម្បីគាំទ្រក្រុមហ៊ុនផលិតបន្ទះឈីប (Semiconductor) និងឧស្សាហកម្មជឿនលឿនក្នុងរដ្ឋប៉េណាង (Penang) ព្រមទាំងពង្រីកមជ្ឈមណ្ឌលបច្ចេកវិទ្យានៅតាមរដ្ឋដទៃទៀត ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងបង្កើតការងារជំនាញជូនប្រជាជន។

ដើម្បីទាក់ទាញក្រុមហ៊ុនពហុជាតិឱ្យមកបោះទីតាំងកាន់តែច្រើន ម៉ាឡេស៊ីក៏បានកំណត់អត្រាពន្ធអនុគ្រោះត្រឹមតែ ៥% លើប្រាក់ចំណូលដែលរកបានពីសកម្មភាពមជ្ឈមណ្ឌលសេវាកម្មសកល (Global Services Hub) សម្រាប់ក្រុមហ៊ុនបង្កើតថ្មី ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ៕