* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទីភ្នាក់ងារអាកាសចរណ៍អឺរ៉ុប ពង្រីកការប្រកាសអាសន្នលើដែនអាកាសអារ៉ាប៊ីសាអូឌីត ក្រោយក្រុមហ៊ូទីវាយប្រហារព្រលានយន្តហោះរីយ៉ាដ (Video inside)

09-10-2026 21:21

(ព្រុចសែល)៖ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) នៅថ្ងៃសុក្រ បានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍នានា ឱ្យជៀសវាងការហោះហើរកាត់ដែនអាកាសអារ៉ាប៊ីសាអូឌីតបន្ថែមទៀត ក្រោយក្រុមហ៊ូទី (Houthi) បានវាយប្រហារលើព្រលានយន្តហោះរដ្ឋធានីរីយ៉ាដ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។

តាមរយៈព្រឹត្តិបត្រព័ត៌មានស្ដីពីតំបន់ជម្លោះ EASA បានគូសបញ្ជាក់ថា ការវាយប្រហារថ្មីៗនេះបង្ហាញពីសមត្ថភាព និងចេតនារបស់ក្រុមហ៊ូទី ក្នុងការវាយលុកកាន់តែជ្រៅចូលក្នុងទឹកដីអារ៉ាប៊ីសាអូឌីត រហូតដល់រដ្ឋធានី ដោយ EASA បានសម្រេចដាក់បញ្ចូលតំបន់ភាគពាយព្យនៃប្រទេសនេះ ទៅក្នុងតំបន់ប្រកាសអាសន្នបន្ថែម។ ការព្រមាននេះ ធ្វើឡើងក្រោយការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូទី លើព្រលានយន្តហោះអន្តរជាតិ King Khalid ក្នុងរដ្ឋធានីរីយ៉ាដ កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្ស ៣ នាក់ និងរបួសជាច្រើននាក់។

EASA បានសង្កត់ធ្ងន់ថា ការបាញ់ប្រហារដោយមីស៊ីល និងដ្រូនជាញឹកញាប់ រួមទាំងការបើកប្រព័ន្ធការពារដែនអាកាស បានបង្កហានិភ័យខ្ពស់នៃការភាន់ច្រឡំលើអត្តសញ្ញាណយន្តហោះស៊ីវិល ព្រមទាំងគ្រោះថ្នាក់ពីការធ្លាក់បំណែកកម្ទេចកម្ទីនៃការបាញ់ស្ទាក់។

ស្របពេលជាមួយគ្នានេះ បណ្តាញអ្នកជំនាញអាកាសចរណ៍ OPSGROUP ដែលមានសមាជិកជិត ១ ម៉ឺននាក់ ក៏បានចេញការព្រមានកម្រិតខ្ពស់ «ហាមហោះហើរ» លើដែនអាកាសអារ៉ាប៊ីសាអូឌីតផងដែរ ដោយណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ជៀសវាងទាំងស្រុងនូវការហោះហើរក្នុងប្រទេសនេះ រួមទាំងការប្រើប្រាស់ព្រលានយន្តហោះអារ៉ាប៊ីសាអូឌីតជាកន្លែងចុះចតបម្រុង៕