* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល (Video inside)

09-10-2026 21:28

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ បានសម្រេចដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអតីតចៅក្រមមួយរូបរបស់តុលាការនេះ ឈ្នះពានរង្វាន់ណូបែលសន្តិភាព ដែលការណ៍នេះកំពុងរុញច្រានវ៉ាស៊ីនតោនឱ្យប្រឈមមុខដាក់គ្នាផ្នែកការទូតជាមួយសម្ព័ន្ធមិត្តអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «លោកប្រធានាធិបតី ត្រាំ នឹងមិនអនុញ្ញាតឱ្យតុលាការ ICC កាត់ទោសពលរដ្ឋអាមេរិកឡើយ។ ហេតុនេះហើយ សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មលើតុលាការនេះ ដោយហាមឃាត់រាល់ប្រតិបត្តិការហិរញ្ញវត្ថុ កាត់ផ្តាច់ធនធាន និងរារាំងដំណើរការការងាររបស់ស្ថាប័ននេះទាំងស្រុង»។ វិធានការថ្មីនេះ មានកម្រិតធ្ងន់ធ្ងរជាងមុន ដោយអាចឈានដល់ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនទាំងឡាយណាដែលផ្ដល់សេវាកម្មឱ្យតុលាការ ICC ថែមទៀតផង។

រដ្ឋាភិបាលវ៉ាស៊ីនតោន បានខឹងសម្បារជាយូរមកហើយចំពោះដីកាចាប់ខ្លួនរបស់ ICC ប្រឆាំងថ្នាក់ដឹកនាំអ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ព្រមទាំងការបើកការស៊ើបអង្កេតកន្លងមកលើសកម្មភាពរបស់កងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន។ បង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម តុលាការ ICC មានរដ្ឋជាសមាជិកចំនួន ១២៥ ប្រទេស រួមទាំងសមាជិកសហភាពអឺរ៉ុប (EU) ទាំងអស់ និងសមាជិកស្ទើរតែទាំងអស់នៃអង្គការណាតូ (NATO) លើកលែងតែអាមេរិក និងតួកគី។

គួរកត់សម្គាល់ថា ទណ្ឌកម្មរបស់អាមេរិក ធ្វើឡើងស្របពេលលោកស្រី Navi Pillay អ្នកច្បាប់អាហ្វ្រិកខាងត្បូង និងជាអតីតចៅក្រមសាលាឧទ្ធរណ៍របស់ ICC (២០០៣-២០០៨) ទើបតែឈ្នះពានរង្វាន់ណូបែលសន្តិភាពកាលពីថ្ងៃសុក្រ។ គណៈកម្មាធិការណូបែល បានគូសបញ្ជាក់ថា ពានរង្វាន់នេះគឺជា «ការដាស់តឿនមួយ» ក្នុងគ្រាដែលចៅក្រម និងស្ថាប័នច្បាប់អន្តរជាតិ កំពុងរងការវាយប្រហារផ្នែកនយោបាយ៕