* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«បុណ្យភ្ជុំបិណ្ឌ» និង «បុណ្យឆេងម៉េង»៖ ឫសគល់នៃកត្តញ្ញូតាធម៌ និងស្ពានតភ្ជាប់វប្បធម៌កម្ពុជានិងចិន

10-10-2026 16:39

(ភ្នំពេញ)៖ បេីតាមលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បុណ្យភ្ជុំបិណ្ឌរបស់ប្រជាជាតិកម្ពុជា និង បុណ្យឆេងម៉េង(清明节)របស់ប្រជាជាតិចិន គឺជាពិធីបុណ្យប្រពៃណីដែលមានអត្ថន័យជ្រាលជ្រៅក្នុងការបណ្តុះស្មារតីកត្តញ្ញូតាធម៌ ការគោរពបុព្វបុរស និងការចងចាំគុណបំណាច់របស់អ្នកមានគុណ។ ទោះបីពិធីបុណ្យទាំងពីរមានប្រភពជំនឿ និង របៀបប្រតិបត្តិខុសគ្នាក៏ដោយ ក៏មានគុណតម្លៃរួមមួយ គឺការរំឭកមនុស្សជំនាន់ក្រោយឱ្យស្គាល់ឫសគល់នៃប្រជាជាតិនីមួយៗ និងចេះតបស្នងសងគុណចំពោះអ្នកដែលបានលះបង់ដើម្បីគ្រួសារ និងសង្គមជាតិ។

ក្នុងវប្បធម៌ខ្មែរ បុណ្យភ្ជុំបិណ្ឌជាពេលវេលានៃការធ្វើបុណ្យ ឧទ្ទិសកុសលជូនដល់ញាតិដែលបានចែកឋាន និងការជួបជុំក្រុមគ្រួសារ។ ចំណែកបុណ្យឆេងម៉េងរបស់ចិន ផ្តោតលើការសម្អាតផ្នូរ ការគោរពវិញ្ញាណក្ខន្ធបុព្វបុរស និងការរំឭកដល់ប្រវត្តិសាស្ត្រគ្រួសារ។ ពិធីបុណ្យទាំងពីរបង្ហាញថា ការគោរពអ្នកជំនាន់មុនមិនមែនជាការចងចាំអតីតកាលតែមួយមុខទេ ប៉ុន្តែជាមធ្យោបាយអប់រំកូនចៅឱ្យចេះគោរពចាស់ទុំ ស្រឡាញ់គ្រួសារ និងទទួលខុសត្រូវចំពោះសង្គម និងប្រទេសជាតិ។

ចំណុចសំខាន់ចម្បង គឺទំនាក់ទំនងរវាងពិធីបុណ្យទាំងពីរជាមួយធម្មជាតិ និងវដ្តរដូវកាល។ បុណ្យភ្ជុំបិណ្ឌជាទូទៅប្រព្រឹត្តទៅក្នុងរដូវវស្សានៅកម្ពុជា ដែលជាពេលដំណាំស្រូវកំពុងលូតលាស់ និងទេសភាពជនបទមានភាពបៃតងស្រស់បំព្រង។ ចំណែកបុណ្យឆេងម៉េងប្រព្រឹត្តទៅនៅដើមខែមេសា ដែលជារដូវផ្ការីកនៅតំបន់ជាច្រើននៃប្រទេសចិនកំពុងធ្លាក់ភ្លៀងជោគជាំ។ ទោះស្ថិតក្នុងពេលវេលាខុសគ្នាក៏ដោយ ពិធីបុណ្យទាំងពីរបង្ហាញពីទំនាក់ទំនងរវាងមនុស្ស វប្បធម៌ និងធម្មជាតិ។

ពីទស្សនៈនៃគំនិតផ្តួចផ្តេីមអរិយធម៌សកល កត្តញ្ញូតាធម៌គួរត្រូវបានពង្រីកពីការដឹងគុណចំពោះបុព្វបុរស ទៅជាការដឹងគុណចំពោះដី ទឹក និងធនធានធម្មជាតិដែលផ្គត់ផ្គង់ជីវភាពមនុស្ស។ ពីទស្សនៈនៃគំនិតផ្តួចផ្តេីមអភិវឌ្ឍសកល យេីងនឹងយល់ពី ការថែរក្សាបរិស្ថាន ការអភិវឌ្ឍកសិកម្មបៃតង ការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព និងការកាត់បន្ថយការខ្ជះខ្ជាយស្បៀង សុទ្ធតែជាការទទួលខុសត្រូវដើម្បីធានាសន្តិសុខស្បៀង និងបន្សល់ទុកធនធានគ្រប់គ្រាន់សម្រាប់មនុស្សជំនាន់ក្រោយ។

ជាប្រត្យក្សភាព «បុណ្យភ្ជុំបិណ្ឌ» និង «បុណ្យឆេងម៉េង» មិនត្រឹមតែជាមរតកវប្បធម៌របស់កម្ពុជា និង ចិនរៀងៗខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមេរៀនសីលធម៌ដែលប្រជាជាតិនៃប្រទេសយេីងទាំងពីរ កម្ពុជា និងចិន បានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត។ ការគោរពបុព្វបុរសត្រូវដើរទន្ទឹមនឹងការថែទាំអ្នកមានគុណដែលនៅរស់ ការអប់រំកូនចៅ និងការការពារធម្មជាតិ។ គុណតម្លៃរួមទាំងនេះអាចក្លាយជាស្ពានពង្រឹងការយោគយល់គ្នា មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជានិងចិន ព្រមទាំងរួមចំណែកដល់ការកសាងសង្គមប្រកបដោយសុខដុមរមនា និងចីរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន