* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ូទី ព្រមានសារជាថ្មីកុំឱ្យហោះចូលអារ៉ាប៊ីសាអូឌីត ក្រោយការវាយប្រហារព្រលានយន្តហោះក្រុងរីយ៉ាដ សម្លាប់មនុស្ស ១២ នាក់

11-10-2026 19:01

(រីយ៉ាដ)៖ ក្រុមប្រដាប់អាវុធហ៊ូទី (Houthi) នៅយេម៉ែន នៅថ្ងៃអាទិត្យ បានព្រមានសារជាថ្មីដល់ក្រុមហ៊ុនអាកាសចរណ៍ អ្នកដំណើរ និងបុគ្គលិកព្រលានយន្តហោះ ឱ្យចៀសឆ្ងាយពីព្រលានយន្តហោះទូទាំងប្រទេសអារ៉ាប៊ីសាអូឌីត មួយថ្ងៃក្រោយការវាយប្រហារលើព្រលានយន្តហោះអន្តរជាតិរដ្ឋធានីរីយ៉ាដ បានសម្លាប់មនុស្ស ១២ នាក់ និងរបួសជាង ៣០០ នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។

នេះជាការវាយប្រហារបង្ហូរឈាមបំផុតនៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ តាមរយៈការបង្ហោះលើបណ្តាញសង្គម X ក្រុមហ៊ូទីបានបញ្ជាក់ថា៖ «យើងសូមក្រើនរំលឹកជាថ្មីដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ បុគ្គលិក និងអ្នកដំណើរទាំងអស់ កុំប្រើប្រាស់ព្រលានយន្តហោះ និងដែនអាកាសអារ៉ាប៊ីសាអូឌីតឱ្យសោះ ព្រោះទីតាំងទាំងនោះបានក្លាយជាសមរភូមិវាយប្រហាររបស់កងកម្លាំងយើង លើកលែងតែព្រលានយន្តហោះក្រុងមេកា (Mecca) និងម៉ាឌីណា (Medina) ប៉ុណ្ណោះ»។

ការកើនកម្ដៅសង្គ្រាមនេះ ធ្វើឡើងក្រោយអារ៉ាប៊ីសាអូឌីតបានបង្កើនការទម្លាក់គ្រាប់បែកនៅយេម៉ែន និងជួយកងទ័ពរដ្ឋាភិបាលវាយដណ្តើមទឹកដីតាមបណ្តោយឆ្នេរសមុទ្រក្រហមមកវិញ។ ក្រសួងការបរទេសនៃរដ្ឋបាលហ៊ូទី បានព្រមានតាមកញ្ចក់ទូរទស្សន៍ Al Masirah ថា ប្រសិនបើអារ៉ាប៊ីសាអូឌីតមិនបញ្ឈប់ការឈ្លានពាន និងលូកដៃចូលកិច្ចការផ្ទៃក្នុងយេម៉ែនទេ គ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរនឹងធ្លាក់លើប្រទេសនេះមិនខាន។

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា អាមេរិកកំពុងពិចារណាចូលដៃជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីវាយប្រហារលើក្រុមហ៊ូទី ដែលជាផ្នែកមួយនៃការរាលដាលនៃសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ សម្ព័ន្ធភាពយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់ក្បែរព្រលានយន្តហោះអន្តរជាតិ King Fahd ក្នុងក្រុងដាមម៉ាំ (Dammam) កាលពីថ្ងៃសៅរ៍ ព្រមទាំងបានបាញ់ស្ទាក់កម្ទេចដ្រូនមួយគ្រឿងទៀតកាលពីថ្ងៃអាទិត្យ៕