* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ្សេលេនស្គី ថាអ៊ុយក្រែននឹងឈប់វាយប្រហាររោងចក្រប្រេងរុស្ស៊ី បើទីក្រុងមូស្គូឈប់វាយប្រហារថាមពលអ៊ុយក្រែន

11-10-2026 19:33

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា អ៊ុយក្រែនត្រៀមខ្លួនបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូព្រមបញ្ឈប់ការវាយប្រហារលើបណ្ដាញថាមពលអ៊ុយក្រែនវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។

ការលើកឡើងនេះ ធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យក្រុងកៀវបញ្ឈប់ការវាយប្រហារជាឯកតោភាគី ដើម្បីទាញទម្លាក់តម្លៃប្រេងម៉ាស៊ូតនៅអាមេរិក។

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានព្រមានលោក ហ្សេលេនស្គី ឱ្យបញ្ឈប់ការវាយប្រហាររោងចក្រប្រេងជាបន្ទាន់ និងបានលើកឡើងថា អ៊ុយក្រែនគួរតែរកមេដឹកនាំថ្មីជំនួសលោក ព្រោះបានខកខានឱកាសចរចាជាមួយរុស្ស៊ី។ ជាការឆ្លើយតប លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងព្រមផ្អាកការវាយប្រហារ លុះត្រាតែរុស្ស៊ីឈប់វាយប្រហារលើប្រព័ន្ធថាមពលរបស់ខ្លួនដែរ និងត្រូវមានការធានាជាក់ស្ដែង ដោយលោកបញ្ជាក់ថា រុស្ស៊ីជាដើមចមតែមួយគត់នៃសង្គ្រាមនេះ។

ការទាមទាររបស់លោក ត្រាំ ឱ្យផ្លាស់ប្តូរមេដឹកនាំអ៊ុយក្រែន បានបង្កការខឹងសម្បារយ៉ាងខ្លាំងពីពលរដ្ឋក្នុងរដ្ឋធានីកៀវ ខណៈច្បាប់អាជ្ញាសឹកមិនអនុញ្ញាតឱ្យរៀបចំការបោះឆ្នោតក្នុងគ្រាសង្គ្រាមឡើយ។ ទន្ទឹមគ្នានេះ លោក ហ្សេលេនស្គី បានបន្តពិភាក្សាជាមួយមេដឹកនាំអឺរ៉ុប ដើម្បីស្វែងរកជំនួយការពារដែនអាកាសបន្ថែម និងរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី៕