* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាល្លឺម៉ង់ ប្រកាសបន្តគាំទ្រលោក ហ្សេលេនស្គី ក្រោយលោក ត្រាំ ទាមទារឱ្យដកតំណែង

11-10-2026 20:51

(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul នៅថ្ងៃអាទិត្យ បានប្រកាសជាថ្មីពីការគាំទ្រយ៉ាងរឹងមាំរបស់ក្រុងប៊ែរឡាំង ចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យផ្លាស់ប្តូររូបលោកចេញពីតំណែង ព្រមទាំងបានជំរុញឱ្យបង្កើនសម្ពាធបន្ថែមលើរុស្ស៊ី ដើម្បីបើកកិច្ចចរចាសន្តិភាពឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សកាន់អំណាច CDU របស់អធិការបតី លោក Friedrich Merz លោក Wadephul បានបញ្ជាក់ថា អាល្លឺម៉ង់នៅតែបន្តឈរនៅក្បែរអ៊ុយក្រែន និងរដ្ឋាភិបាលក្រុងកៀវ «ព្រមទាំងគាំទ្រលោកប្រធានាធិបតីយ៉ាងពេញទំហឹង ក្នុងការបំពេញភារកិច្ចដ៏លំបាកនេះ»។ ជំហរនេះ បានបង្ហាញពីភាពប្រេះឆាកាន់តែខ្លាំងឡើងរវាងក្រុងប៊ែរឡាំង និងវ៉ាស៊ីនតោន បន្ទាប់ពីលោក ត្រាំ បានទាមទារឱ្យអ៊ុយក្រែនរកមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី និងបានរិះគន់ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៊ី។

អាល្លឺម៉ង់ ដែលជាប្រទេសផ្ដល់ជំនួយធំបំផុតនៅអឺរ៉ុបដល់អ៊ុយក្រែន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបន្តអនុវត្តទណ្ឌកម្មលើរុស្ស៊ីដដែល បើទោះបីជារដ្ឋបាលលោក ត្រាំ បានប្រកាសផ្អាកទណ្ឌកម្មលើប្រេងឥន្ធនៈរុស្ស៊ីជាបណ្តោះអាសន្នក៏ដោយ។ លោក Wadephul បានសង្កត់ធ្ងន់ថា៖ «យើងមិនត្រូវបន្ថយសម្ពាធទេ ផ្ទុយទៅវិញ គឺត្រូវបង្កើនសម្ពាធលើលោក ពូទីន បន្ថែមទៀត ដើម្បីបង្ខំឱ្យលោកព្រមចូលតុចរចា»។

ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ដោយបានធានាអះអាងថាក្រុងឡុងដ៍ នឹងបន្តរឹតបន្តឹងទណ្ឌកម្មលើប្រទេសរុស្ស៊ីបន្ថែមទៀតផងដែរ៕