* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ្សេលេនស្គី ថាអ៊ុយក្រែននឹងរៀបចំការបោះឆ្នោត បើរុស្ស៊ីព្រមបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ

11-10-2026 21:28

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅថ្ងៃអាទិត្យ បានប្រកាសឆ្លើយតបទៅនឹងការរិះគន់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ុយក្រែននឹងរៀបចំការបោះឆ្នោត ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន យល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី "This Week" របស់ទូរទស្សន៍ ABC លោក ហ្សេលេនស្គី បានបញ្ជាក់ថា៖ «សូមជួយប្រាប់លោក ពូទីន ផង ឱ្យពេលយើង ២ ខែ ឬ ៦០ ថ្ងៃនៃបទឈប់បាញ់ទាំងស្រុង នោះយើងនឹងរៀបចំការបោះឆ្នោត»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ កាលពីថ្ងៃសៅរ៍ បានរិះគន់លោក ហ្សេលេនស្គី ជុំវិញការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី និងបានលើកឡើងនៅសេតវិមានថា «ដល់ពេលដែលអ៊ុយក្រែនត្រូវមានប្រធានាធិបតីថ្មីហើយ»។

ឆ្លើយតបនឹងការចង់ឱ្យប្តូរមេដឹកនាំ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា ការជ្រើសរើសមេដឹកនាំគឺជា «សិទ្ធិសម្រេចរបស់ប្រជាជនអ៊ុយក្រែន» ហើយលោកបានកត់សម្គាល់ថា សូម្បីតែលោក ពូទីន ក៏ចង់ប្តូរមេដឹកនាំអ៊ុយក្រែនដូចគ្នាដែរ។ លើសពីនេះ លោកបានបន្ថែមថា ការទម្លាក់កំហុសមកលើអ៊ុយក្រែនជុំវិញរឿងប្រេងឡើងថ្លៃ គឺជារឿងងាយស្រួលនិយាយពេកហើយ ខណៈមនុស្សគ្រប់គ្នាក្នុងពិភពលោកដឹងយ៉ាងច្បាស់ថា ថ្លៃប្រេងឡើងដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។

កាលពីព្រឹកថ្ងៃអាទិត្យដដែល លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ផងដែរថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូ ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនវិញ៕