* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់

12-10-2026 10:23

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីលោក Mohsen Rezaei ប្រមុខទីភ្នាក់ងារសន្តិសុខជាតិអ៉ីរ៉ង់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដែលលើកឡើងថាការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះលក្ខខណ្ឌទាំង ៧របស់អ៉ីរ៉ង់ នៅក្នុងសំណើបើកឡើងវិញនូវច្រកសមុទ្រ Hormuz គឺ «មិនគ្រប់គ្រាន់»។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦។

អ៉ីរ៉ង់បានដាក់សំណើមួយអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ ឱ្យមានការបើកផ្លូវទឹកនៅច្រកសមុទ្រ Hormuz និងស្តារការធ្វើដំណើរតាមផ្លូវសមុទ្រឱ្យមានភាពប្រក្រតីវិញក្នុងរយៈពេល ៧ថ្ងៃ ប្រសិនបើលក្ខខណ្ឌនានាត្រូវបានបំពេញ ហើយសហរដ្ឋអាមេរិកបានឆ្លើយតបចំពោះសំណើនេះនៅពេលក្រោយតាមរយៈអ្នកសម្របសម្រួលមកពីប្រទេសកាតា។

តាមលោក Rezaei ទីក្រុងវ៉ាស៉ីនតោនចាំបាច់ត្រូវបញ្ជាក់ឱ្យបានច្បាស់នូវបញ្ហាដែលនៅមិនទាន់ច្បាស់សម្រាប់ទីក្រុងតេហេរ៉ង់។ លោកបន្ថែមថា «យើងបានដាក់លក្ខខណ្ឌ ៧ចំណុចជូនភាគីអាមេរិក ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ច្រកសមុទ្រ Hormuz នឹងមិនត្រូវបានបើកឱ្យឆ្លងកាត់ឡើយ ហើយក៏នឹងមិនមានការចរចាណាមួយកើតឡើងដែរ រហូតទាល់តែលក្ខខណ្ឌទាំងនេះត្រូវបានបំពេញ»។

លោក Rezaei បានឱ្យដឹងថា «នៅក្នុងការឆ្លើយតបរបស់ពួកគេ (អាមេរិក) ពួកគេបានទទួលយកលក្ខខណ្ឌមួយចំនួនរបស់យើង ខណៈដែលលក្ខខណ្ឌផ្សេងទៀតនៅតែមិនទាន់ច្បាស់លាស់»។

ភ្លាមៗ​ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ៕