* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បាញ់ប្រហារក្នុង Pennsylvania សហរដ្ឋអាមេរិក សម្លាប់មនុស្ស ៨នាក់ ជនសង្ស័យបាញ់សម្លាប់ខ្លួនតាមក្រោយ

12-10-2026 11:32

(Pennsylvania)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងអំពីករណីបាញ់ប្រហារកាលពីចុងសប្តាហ៍កន្លងទៅនេះ ថាបុរសម្នាក់អាយុ ៤៥ឆ្នាំបានបាញ់សម្លាប់មនុស្ស ៨នាក់នៅក្នុងទីក្រុង Erie រដ្ឋ Pennsylvania ដែលរួមមានស្ត្រីមានផ្ទៃពោះម្នាក់ និងកុមារ ២នាក់ ហើយបន្ទាប់មកបានបាញ់សម្លាប់ខ្លួនឯង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប៉ូលិសនៅមិនទាន់អាចកំណត់បានពីមូលហេតុ ឬបំណងនៃការបង្កហេតុនេះនៅឡើយទេ។ លោក Rick Lorah មេប៉ូលិសក្រុង Erie បាននិយាយថា ក្នុងចំណោមមនុស្ស ៩នាក់ដែលស្លាប់មាន ៨នាក់ជាសមាជិកគ្រួសារ និងម្នាក់ទៀតជាមិត្តភក្តិរបស់ក្រុមគ្រួសារនោះ។

យោងតាមទិន្នន័យចងក្រងដោយអង្គការ Gun Violence Archive មានហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំជាង ៤០០ករណីបានកើតឡើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៦។ អង្គការនេះកំណត់និយមន័យនៃហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំថាជាករណីដែលមានមនុស្សចាប់ពី ៤នាក់ឡើងទៅត្រូវបានបាញ់ប្រហារដោយមិនរាប់បញ្ចូលខ្មាន់កាំភ្លេីង។ តាមទិន្នន័យដដែលនេះ ហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចុងក្រោយដែលត្រូវបានកត់ត្រានៅក្នុងរដ្ឋ Pennsylvania បានកើតឡើងនៅក្នុងទីក្រុង Philadelphia កាលពីខែកក្កដា។

អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បានតស៊ូមតិជាយូរមកហើយរកវិធានការសុវត្ថិភាពកាំភ្លើងដ៏សមរម្យមួយ ហើយនៅឆ្នាំ ២០២៤ លោកបានជំរុញឱ្យសភាតំណាងរាស្ត្ររដ្ឋ Pennsylvania អនុម័តកំណែទម្រង់ទាក់ទងនឹងកាំភ្លើង ដែលរួមមានការត្រួតពិនិត្យប្រវត្តិអ្នកទិញជាទូទៅ និងការដាក់កំហិតលើកាំភ្លើងផលិតដោយខ្លួនឯង គ្មានលេខសម្គាល់ និងមិនអាចតាមដានប្រភពដើមបាន។ សំណើមួយចំនួនរបស់លោក Shapiro នៅតែជាប់គាំងនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋ៕