* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប៉ូឡូញ ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធការគំរាមកំហែងនាយរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិ

12-10-2026 13:48

(វ៉ាសូវី)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសប៉ូឡូញ បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី១១ ខែតុលា ថាប៉ូលិសបានឃុំខ្លួនបុរសម្នាក់ដែលសង្ស័យមានគម្រោងវាយប្រហារនាយករដ្ឋមន្ត្រី លោក Donald Tusk និងរដ្ឋមន្ត្រីការពារជាតិ លោក Wladyslaw Kosiniak-Kamysz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Marcin Kierwinski បានប្រាប់បណ្តាញព័ត៌មានរដ្ឋ TVP Info ថាប៉ូលិសបានឃាត់ខ្លួនបុរស អាយុ ៦០ឆ្នាំ នៅតំបន់ Lower Silesia ភាគខាងត្បូងប្រទេសប៉ូឡូញ។ លោក Kierwinski ថាកងកម្លាំងសន្តិសុខតាមដានឃើញបុរសរូបនោះ ដោយការវិភាគយ៉ាងលម្អិតទៅលើខ្លឹមសារដែលគាត់បង្ហោះនៅលើអ៉ីនធឺណេត។ តាមរយៈបណ្តាញសង្គម X លោក Tusk និងលោក Kosiniak-Kamysz បានថ្លែងអំណរគុណដល់ប៉ូលិសចំពោះការឆ្លើយតបបានរហ័ស និងម៉ឺងម៉ាត់ ។

គួរបញ្ជាក់ថា ទោះជាបទល្មេីសហិង្សា កម្រនឹងកើតឡើងនៅប៉ូឡូញក៏ដោយ ប៉ុន្តែប្រទេសនេះមានការបែកបាក់ផ្នែកនយោបាយយ៉ាងខ្លាំង ហើយកំពុងប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដោយសារតែទីតាំងស្ថិតនៅជិតតំបន់មានសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។

នៅឆ្នាំ ២០២៤ លោក Tusk ធ្លាប់និយាយថា លោកបានទទួលសារគំរាម បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico។ នៅខែសីហា ឆ្នាំ ២០២៦ ប៉ូលិសបានឃាត់ខ្លួនបុរសអាយុ ២៣ឆ្នាំ ដោយចោទប្រកាន់ថាបានអំពាវនាវឱ្យមានការធ្វើឃាតអ្នកនយោបាយជាន់ខ្ពស់ប៉ូឡូញ។ អាជ្ញាធរប៉ូឡូញក៏កំពុងប្រុងជើងការខ្ពស់ផងដែរ បន្ទាប់ពីមានរលកនៃអំពើហិង្សានៅតាមសាលារៀន ដែលបណ្តាលឱ្យបុគ្គលិកថែទាំម្នាក់ស្លាប់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕