* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្ត្រីអង់គ្លេស ថា រុស្ស៊ីបានលូកដៃក្នុងការបោះឆ្នោតប្រជាមតិ Brexit ឆ្នាំ២០១៦ (Video inside)

12-10-2026 20:28

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានលើកឡើងថា រុស្ស៊ីពិតជាបានលូកដៃក្នុងការបោះឆ្នោតប្រជាមតិ Brexit ឆ្នាំ២០១៦ មែន ប៉ុន្តែការិយាល័យរបស់លោកបានបញ្ជាក់ឡើងវិញថា ក្រុងមូស្គូមិនអាចកែប្រែលទ្ធផលឆ្នោតបានឡើយ ហើយការចាកចេញពីសហភាពអឺរ៉ុប (EU) គឺស្របច្បាប់ទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Burnham ដែលទើបឡើងកាន់តំណែងកាលពីខែកក្កដា គឺជាប្រមុខរដ្ឋាភិបាលអង់គ្លេសដំបូងបង្អស់ដែលហ៊ាននិយាយដោយចំហថា មានភស្តុតាងពីរឿងរុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោតប្រជាមតិនេះ។ លោកបានថ្លែងបែបនេះ ក្នុងបំណងដាស់តឿនម្ចាស់ឆ្នោតនៅបារាំង និងអាល្លឺម៉ង់ ឱ្យប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការលូកដៃចូលឆាកនយោបាយរបស់ពួកគេ មុនការបោះឆ្នោតនៅឆ្នាំក្រោយចូលមកដល់។

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធីផតខាស់ The Rest Is Politics លោក Burnham បានបញ្ជាក់ថា៖ «ពេលខ្ញុំចូលមកកាន់ការិយាល័យ Downing Street ខ្ញុំបានសួរសំណួរថា តើរុស្ស៊ីពិតជាបានលូកដៃក្នុងការបោះឆ្នោតប្រជាមតិឆ្នាំ២០១៦ មែនឬទេ? ហើយខ្ញុំទទួលបានចម្លើយច្បាស់ៗថា ពិតជាមានមែន»។ យ៉ាងណាក្ដី លោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់លម្អិតថារុស្ស៊ីជ្រៀតជ្រែកតាមរបៀបណា ឬបង្ហាញភស្តុតាងជាក់ស្ដែងណាមួយឡើយ។

កន្លងមក ក្រុងមូស្គូតែងតែច្រានចោលការចោទប្រកាន់ថាខ្លួនលូកដៃក្នុងការបោះឆ្នោត Brexit ដោយចាត់ទុកថា អង់គ្លេសកំពុងកើតជំងឺរវើរវាយប្រឆាំងរុស្ស៊ី ខណៈស្ថានទូតរុស្ស៊ីប្រចាំរដ្ឋធានីឡុងដ៍ មិនទាន់ឆ្លើយតបចំពោះសំណើសុំការបំភ្លឺចុងក្រោយនេះនៅឡើយទេ៕