* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ីរ៉ង់ ថា នឹងឆ្លើយតបទៅអាមេរិករឿងបើកច្រកសមុទ្រហ័រមូស ក្រោយពិនិត្យសំណើរួចរាល់ (Video inside)

12-10-2026 20:45

(ឌូបៃ)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឱ្យដឹងនៅថ្ងៃចន្ទថា អ៊ីរ៉ង់កំពុងបន្តពិនិត្យចម្លើយតបរបស់សហរដ្ឋអាមេរិក ជុំវិញសំណើបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ ហើយនឹងឆ្លើយតបទៅវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ក្រោយការពិនិត្យនេះចប់សព្វគ្រប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

ក្នុងសន្និសីទសារព័ត៌មាន លោក Baghaei បានបញ្ជាក់ថា អ៊ីរ៉ង់នៅតែបន្តផ្លាស់ប្តូរសារការទូតតាមរយៈអ្នកសម្របសម្រួល ដោយមានកាតា និងប៉ាគីស្ថាន ដើរតួជាអ្នកកណ្តាល ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមដែលបានអូសបន្លាយតាំងពីចុងខែកុម្ភៈ។ យ៉ាងណាក្ដី ដំណើរការចរចានេះកំពុងជាប់គាំង ក្រោយប្រធានសន្តិសុខជាតិអ៊ីរ៉ង់ បានលើកឡើងកាលពីថ្ងៃអាទិត្យថា ចម្លើយតបរបស់អាមេរិក មិនទាន់ឆ្លើយតបគ្រប់គ្រាន់ចំពោះលក្ខខណ្ឌទាំង ៧ របស់ក្រុងតេអេរ៉ង់ ក្នុងការបើកច្រកសមុទ្រហ័រមូស និងការវិលទៅរកតុចរចានោះឡើយ។

ចំណុចខ្វែងគំនិតគ្នាសំខាន់បំផុត គឺវ៉ាស៊ីនតោនទទូចចង់ដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់មុនគេ ខណៈក្រុងតេអេរ៉ង់ទាមទារឱ្យការចរចាផ្ដោតលើការបើកច្រកសមុទ្រហ័រមូស និងការស្ដារសន្តិសុខផ្លូវទឹកជាចម្បង។ មុនពេលសង្គ្រាមផ្ទុះឡើង ច្រកសមុទ្រហ័រមូសនេះ ធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប្រមាណ ២០% នៃពាណិជ្ជកម្មពិភពលោក។

ដោយឡែក ចំពោះជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី (Houthi) នៅយេម៉ែន លោក Baghaei បានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់អ៊ីរ៉ង់ ក្នុងការជួយដោះស្រាយវិបត្តិដោយសន្តិវិធី ដោយលោកសង្កត់ធ្ងន់ថា បញ្ហាយេម៉ែនគួរតែដោះស្រាយតាមរយៈការចរចា និងផែនទីបង្ហាញផ្លូវរបស់អង្គការសហប្រជាជាតិ ហើយអ៊ីរ៉ង់គាំទ្ររាល់កិច្ចព្រមព្រៀងរវាងភាគីយេម៉ែន និងអារ៉ាប៊ីសាអូឌីត៕