* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ (Video inside)

12-10-2026 22:51

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានចេញមុខការពារកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ថា កិច្ចព្រមព្រៀងនេះហាក់កំពុងបំពានច្បាប់អាមេរិក ដែលហាមឃាត់ការនាំចូលថាមពលពីរុស្ស៊ី រហូតទាល់តែក្រុងមូស្គូបញ្ចប់សង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

លោក ត្រាំ បានបញ្ជាក់ថា លោកកំពុងចាត់វិធានការទាញទម្លាក់ថ្លៃប្រេងឥន្ធនៈ ដែលកំពុងគំរាមកំហែងដល់ឱកាសឈ្នះឆ្នោតរបស់គណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ តម្លៃប្រេងបានហក់ឡើងខ្លាំង តាំងពីលោកបើកសង្គ្រាមលើអ៊ីរ៉ង់កាលពី ៧ ខែមុន ប៉ុន្តែលោក ត្រាំ បែរជាទម្លាក់កំហុសលើការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៊ីថាជាដើមហេតុចម្បងទៅវិញ។ តាមបណ្តាញសង្គម លោក ត្រាំ បានសរសេរថា៖ «ខ្ញុំបានសម្រេចចិត្តយ៉ាងត្រឹមត្រូវសម្រាប់ប្រជាជនអាមេរិក។​ អាមេរិកជាចម្បងជានិច្ច!»។

កាលពីថ្ងៃអាទិត្យ ក្រុមសមាជិកព្រឹទ្ធសភាទាំងពីរបក្ស បានជំរុញឱ្យលោក ត្រាំ «ដកថយ» ពីកិច្ចព្រមព្រៀងនេះវិញ ដោយលើកឡើងថា វាអាចបំពានច្បាប់ឆ្នាំ២០២២ ដែលអនុម័តឡើងដើម្បីគាំទ្រអ៊ុយក្រែន។ សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក Jerry Moran បានបញ្ជាក់ថា៖ «យើងគួរតែរឹតបន្តឹងទណ្ឌកម្មបន្ថែម មិនមែនមកបន្ធូរបន្ថយដោយអនុញ្ញាតឱ្យនាំចូលប្រេងម៉ាស៊ូតរុស្ស៊ីនោះទេ ព្រោះវាធ្វើឱ្យបាត់បង់ទំនុកចិត្តពីសម្ព័ន្ធមិត្ត និងផ្ដល់កម្លាំងចិត្តដល់សត្រូវរបស់យើង»។

ជុំវិញបញ្ហានេះ លោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឆ្លើយឆ្លងពាក្យសម្តីគ្នាយ៉ាងក្តៅគគុកកាលពីចុងសប្តាហ៍។ ថ្លែងប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ លោក ហ្សេលេនស្គី បានទាត់ចោលការចោទប្រកាន់របស់លោក ត្រាំ ដោយសង្កត់ធ្ងន់ថា ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៊ី មិនមែនជាមូលហេតុធ្វើឱ្យប្រេងឡើងថ្លៃឡើយ ពោលគឺមនុស្សគ្រប់គ្នាដឹងច្បាស់ហើយថា ថ្លៃប្រេងឡើងដោយសារតែការបិទច្រកសមុទ្រហ័រមូស (Hormuz) ក្នុងសង្គ្រាមអ៊ីរ៉ង់៕