* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់ (Video inside)

13-10-2026 08:43

(ប៉េកាំង)៖ ចិន បានប្រកាសនៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ ពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋមន្ត្រីមកពីប្រទេសប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងការទូតរបស់ពួកគេជាមួយតៃវ៉ាន់ ដែលប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសចិនបានឱ្យដឹងថាវិធានការដាក់ទណ្ឌកម្មខាងលើត្រូវបានធ្វើឡើងប្រឆាំងនឹងរដ្ឋមន្ត្រីទូរគមនាគមន៍របស់ប៉ារ៉ាហ្កាយ លោក Gustavo Villate និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសបេលីស លោក Francis Fonseca។ វិធានការដាក់ទណ្ឌកម្មទាំងនោះរួមមានការបង្កកទ្រព្យសម្បត្តិរបស់រដ្ឋមន្ត្រីទាំង២រូបដែលមានតម្កល់ទុកក្នុងប្រទេសចិន ការបដិសេធផ្ដល់ទិដ្ឋាការ និងការហាមឃាត់មិនឱ្យអង្គការ ឬស្ថាប័ននៅក្នុងប្រទេសចិនមានទំនាក់ទំនងជាមួយនឹងពួកគេ។ ចំណាត់ការដាក់ទណ្ឌកម្មនេះកើតមានឡើងតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីតៃវ៉ាន់ ប្រារព្ធទិវាបុណ្យជាតិរបស់ខ្លួន។

នៅថ្ងៃបុណ្យជាតិតៃវ៉ាន់ លោក Villate បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមដោយនិយាយថាប៉ារ៉ាហ្កាយបានគូសបញ្ជាក់ឡើងវិញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយឈរលើគុណតម្លៃរួម និងគោលការណ៍ការសម្រេចពីជោគវាសនារបស់ខ្លួនឯងដោយប្រជាជន សិទ្ធិមនុស្ស ​និងប្រជាធិបតេយ្យ។

តៃប៉ិមានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសចំនួន ១២ប៉ុណ្ណោះនៅលើពិភពលោក។ ប្រធានាធិបតីប៉ារ៉ាហ្កាយ លោក Santiago Pena ដែលបានចាត់ទុកតៃវ៉ាន់ជាដៃគូដ៏សំខាន់មួយសម្រាប់ប្រទេសរបស់លោកបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ កាលពីដើមឆ្នាំ២០២៦ ហើយនៅទីនោះលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនស្ដីពីការផ្ដល់ជំនួយផ្នែកទៅវិញទៅមកលើបញ្ហាឧក្រិដ្ឋកម្ម កិច្ចសហប្រតិបត្តិការ សាយប័រ AI និងការវិនិយោគលើបច្ចេកវិទ្យាកុំព្យូទ័រ។

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Lin Chia-lung ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសបេលីសផងដែរ ជាទីដែលក្រសួងរបស់លោកបាននិយាយថាភាគីទាំង២បានឯកភាពគ្នាលើការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ។ សម្ព័ន្ធមិត្តផ្សេងទៀតរបស់តៃវ៉ាន់ក្នុងតំបន់អាមេរិក រួមមាន ក្វាតេម៉ាឡា និងហៃទី ហើយតៃវ៉ាន់ក៏មានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសមួយចំនួនក្នុងតំបន់ Caribbean ផងដែរ៕