* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគតាក់ទិក (Video inside)

13-10-2026 09:03

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលបាលិស្ទីគតាក់ទិកមួយគ្រាប់ កាលពីថ្ងៃចន្ទម្សិលមិញ ហើយថាការធ្វើតេស្តនេះបានបញ្ជាក់ពីភាពជោគជ័យនៃការធ្វើបច្ចុប្បន្នភាពបច្ចេកទេសលើផ្នែកស្នូលដ៏សំខាន់មួយនៃមីស៊ីល តែមិនបានបញ្ជាក់ថាជាអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសរបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ឬគេស្គាល់ថាសមុទ្រជប៉ុន។ នេះជាការធ្វើតេស្តបាញ់មីស៊ីលជាលើកទី៤របស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលមួយខែ បន្ទាប់ពីការធ្វើតេស្តបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដោយកូរ៉េខាងត្បូង។

ព្រមពេលជាមួយគ្នា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក៏បានធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧស្សាហកម្មការពារជាតិផងដែរ ជាទីដែលមានដាក់តាំងបង្ហាញពីអាវុធដែលត្រូវបានអភិវឌ្ឍនៅក្រោមការដឹកនាំរបស់លោក គីម។ តាម KCNA លោក គីមបាននិយាយថាឃ្លាំងអាវុធរបស់កូរ៉េខាងជើងដែលបានជួយលើកកម្ពស់មុខមាត់ជាតិ នឹងត្រូវបានបន្តអភិវឌ្ឍ ក្រោមកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្លា។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាននិយាយថារុបលោកប្រហែលជាអាចនឹងជួបលោក គីម ជុងអ៊ុន អំឡុងការធ្វើទស្សនកិច្ចមួយមកកាន់តំបន់អាស៊ី ដោយទំនងជាចង់សំដៅលើការចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង Shenzhen ប្រទេសចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ៕