* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី (Video inside)

13-10-2026 10:31

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានធ្វើទស្សនកិច្ចទៅកាន់សារៈមន្ទីរឧស្សាហកម្មការពារជាតិមួយដែលដាក់តាំងបង្ហាញមីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់មានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ កើតមានតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថារូបលោកអាចនឹងជួបលោក គីម ជុងអ៊ុង ក្នុងគម្រោងនៃដំណើរទស្សនកិច្ចមួយទៅកាន់តំបន់អាស៊ី ជាទីដែលលោកត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសចិន នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។

KCNA បានឱ្យដឹងថាលោក គីម ធ្វើទស្សនកិច្ចទៅកាន់សារៈមន្ទីរឧស្សាហកម្មការពារជាតិ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ អមដំណើរដោយកូនស្រីឈ្មោះ Ju Ae និងភរិយារបស់លោក គឺលោកស្រី Ri Sol Ju។ រូបថតបង្ហោះដោយ KCNA បានបង្ហាញពីការដាក់តាំងបង្ហាញនៅឯសារៈមន្ទីរឧស្សាហកម្មការពារជាតិនូវអាវុធដែលត្រូវបានអភិវឌ្ឍនៅក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ក្នុងនោះរួមមាន​ ចាប់ពីដ្រូន រហូតដល់មីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) Hwasong-20។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ សារៈមន្ទីរឧស្សាហកម្មការពារជាតិ ក៏បានឆ្លុះបញ្ចាំងផងដែរពីកិច្ចប្រឹងប្រែងរបស់លោក គីម ជុងអ៊ុន នៅក្នុងការលើកកម្ពស់ឃ្លាំងអាវុធរបស់កូរ៉េខាងជើង ទៅជា និមិត្តរូបនៃសមិទ្ធផលយោធាដែលរបបរបស់លោកសម្រេចបាន៕